- 2021-11-24 04:27:02
- បាល់ទាត់
Chelsea ឈ្នះមែនតែ Kante និង Chilwell មានបញ្ហានាំជាក្ដីកង្វល់ជំនួបសំខាន់ចុងសប្ដាហ៍នេះ
- 2021-11-24 04:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ឈ្នះមែនតែ Kante និង Chilwell មានបញ្ហានាំជាក្ដីកង្វល់ជំនួបសំខាន់ចុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Juventus ដល់៤-០ សម្រាប់ជំនួប EUFA Champions League កាលពីយប់មិញ ប៉ុន្តែកីឡាកររបស់ពួកគេចំនួន២នាក់បានមានបញ្ហាជង្គង់គឺ N'Golo Kante និង Ben Chilwell នាំជាក្ដីកង្វល់សម្រាប់ក្រុមដែលត្រូវលេងចុងសប្ដាហ៍នេះទល់ក្រុមបិសាចក្រហម Manchester United ។
Kante ត្រូវបានប្ដូរចេញនៅនាទីទី៣៧ បន្ទាប់ពីរូបគេព្យាយាមរារាំងបាល់ពីសំណាក់ការវាយសម្រុករបស់ Juventus ដែលដាក់ជំនួសដោយ Ruben Loftus-Cheek ។ បន្ទាប់ពីរកបាន៣គ្រាប់ Chelsea ក៏មានបញ្ហារបួស Chilwell ម្នាក់ទៀត ដែលត្រូវដាក់ Cesar Azpilicueta ឲ្យចូលលេងជំនួសនៅនាទីទី៧១។
ក្រោយការប្ដូរចេញនេះគេឃើញ Chilwell មានការឈឺចាប់យ៉ាងខ្លាំងត្រង់ជង្គង់របស់គេ ស្របពេលដែល Nante ក៏មានបញ្ហាត្រង់ជង្គង់ដូចគ្នា។ នេះជាការបញ្ជាក់ឲ្យដឹងពី Thomas Tuchel អ្នកចាត់ការរបស់តោខៀវ។ ទាក់ទងរបួសនេះមានស្ថានភាពកម្រិតណានោះ នឹងចេញលទ្ធផលនៅថ្ងៃស្អែកក្រោយពេលពិនិត្យមើលរបស់គ្រូពេទ្យសិន៕