• 2021-11-24 02:19:05
  • បាល់ទាត់

​គ្រូ​ Benfica ស្ទើរ​ផុត​ដង្ហើម​​ក្រោយ​​ខ្សែ​ប្រយុទ្ធ​ខ្លួន​​ធ្វើ​ឲ្យ​ខក​ឱកាស​៣​ពិន្ទុ​ពី Barca ​បាល់​គ្មាន​អ្នក​ចាំ​ទី​​

  • 2021-11-24 02:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jorge Jesus គ្រូ​បង្វឹក​​​របស់​ Benfica ​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​​ក្រោយ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន Haris Seferović ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​យក​៣​ពិន្ទុ​ពី Barcelona កាល​ពីយប់​មិញ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ដែល​បាល់​នោះ​នៅ​​នាទី​ទី​៩០+ ថែម​ទាំង​​បាន​ញាក់​​ផុត​អ្នក​ចាំ​ទី​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ឈូស​បញ្ចូល​​​ទី​​ខុស​គោលដៅ​ទៅ​វិញ​។

​តាម​ពិត​ទៅ​គ្រាប់​បាល់​មួយ​គ្រាប់​នោះ​បើ​សិន​ជា​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ឈូស​ចំ​គោលដៅ​គឺ​យក​បាន​៣​ពិន្ទុ​ពី Barca ទៅ​ហើយ ។ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឲ្យ​ខក​ខាន ​និង​អាច​ឲ្យ​​ Benfica មាន​ភាគ​រយ​កាន់​តែ​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​​បើ​សិន​បាន​៣​ពិន្ទុ​យប់មិញ​នោះ​។ ​

យ៉ាង​ណា Barcelona ក៏​នៅ​តែ​មាន​ភាព​លំបាក​ក្នុង​ការ​​ឡើង​ទៅ​កាន់​​វគ្គ​បន្ត​ដោយសារ​ពួក​គេ​នៅ​សល់​ប្រកួត​ចុង​ក្រោយ​ត្រូវ​លេង​ទល់​ក្រុម​ខ្លាំង Bayern Munich នៅ​ទឹក​ដី​របស់ Bayern ថែម​ទៀត​ផង​។ ខណៈ​ដែល​ពិន្ទុ​បច្ចុប្បន្ន​ Barcelona មាន​៧​ ពិន្ទុ​ ស្រប​ពេល Benfica មាន​៥​ពិន្ទុ​ខុស​គ្នា​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ចំណុច​នេះ​បើ​សិន Benfica អាច​ស៊ី Dinamo Kiev ​ក្នុង​ដី​ខ្លួន​ឯង​នៅ​ប្រកួត​ចុង​ក្រោយ​នោះ​គេ​នឹង​ឡើង​ បើ​សិន Barcelona មិន​អាច​ឈ្នះ Bayern ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់