• 2021-11-17 04:11:06
  • បាល់ទាត់

ថ្ងៃ​មុន​ចាប់​អារម្មណ៍​៣​នាក់ ថ្ងៃ​នេះ Barca មើល​ឃើញ​ប្រធាន​ក្រុម Chelsea ម្នាក់​ទៀត

  • 2021-11-17 04:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona កំពុង​ពិចារណា​នាំ​យក​ខ្សែ​ការពារ Cesar Azpilicueta ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ពេល​ដែល​កុងត្រា​របស់​គេ​បញ្ចប់​ជាមួយ Chelsea។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដែល​ជា​ប្រធាន​ក្រុម​របស់ Chelsea ឈ្នះ​ពាន Champions League កាល​ពី​រដូវ​កាល​មុន មិន​ទាន់​បន្ត​កុងត្រា​ថ្មី​ជាមួយ​តោខៀវ​​នៅ​ឡើយ។ កុងត្រា​របស់ Azpilicueta នឹង​អស់​ជាមួយ Chelsea នៅ​រដូវ​ក្ដៅ​ខាង​មុខ។

យោងតាម​សារព័ត៌មាន​ ESPN ក្លឹប Barca ពេល​នេះ​កំពុង​ពិចារណា​​ដាក់​សំណើ​កុងត្រា​ជាមួយ​ខ្សែ​ការពារ​សម្បូរ​បទពិសោធន៍​​នៅ​ខែ​មករា​ខាង​មុខ​នេះ។ ប្រភព​ឲ្យ​ដឹង​ថា Xavi Hernandez ពេញ​ចិត្ត​ក្នុង​ការ​ផ្ទេរ​យក Azpilicueta ដោយ​សារ​តែ​គេ​​បាន​បង្ហាញ​លទ្ធភាព​អាច​លេង​បាន​ទាំង​ការពារ​ស្ដាំ​និង​កណ្ដាល។

ថ្មី​ៗ​កន្លង​ទៅ Xavi ក៏​កំពុង​ទាក់ទង​ចង់​ខ្ចី​ជើង​​កីឡាករ​៣​រូប​ពី Chelsea ដូច​គ្នា​ ក្នុង​នោះ​មាន​ Cristian Pulisic, Hakim Ziyech និង Hudson-Odoi។ ពួក​គេ​ទាំង​៣​សុទ្ធសឹងតែ​មិន​សូវ​បាន​លេង​ជាមួយ​ក្លឹប ខណៈ Xavi ចង់​បាន​កម្លាំង​ថ្មី​មក​ស្រោចស្រង់​ទម្រង់​លេង​របស់ Barca ឡើង​វិញ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់