• 2021-11-16 14:51:10
  • បាល់ទាត់

Piqueថា​ រឿង​គេ​លុប​ចោល​កម្មវិធីជជែកកម្សាន្ត​មួយ​កន្លែង​ មិន​មែន​ដោយ​សារ​ Xavi បង្ខំ​នោះ​ទេ​

  • 2021-11-16 14:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Gerard Pique បាន​និយាយ​ទៅ​កាន់​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ រឿង​ដែល​គេ​លុប​ចោល​កិច្ច​សម្ភាសន៍​ជជែក​កម្សាន្ត​កន្លង​ទៅ​នេះ​ជា​មួយ​កម្មវិធី​ជជែក​កម្សាន្ត​ El Hormiguero គឺ​មិន​មែន​ដោយ​សារ​តែ​លោក​ Xavi គ្រូ​បង្គោល​ថ្មី​ Barcelona បង្ខំ​ឲ្យ​លុប​ចោល​នោះ​ទេ​។

Pique បាន​និយាយ​ថា​៖"​ មនុស្ស​គ្រប់គ្នា​តែង​មាន​គំនិត​របស់​គេ​រៀង​ៗ​ខ្លួន​អញ្ចឹង​ហើយ​សារព័ត៌មាន​ផ្សាយ​អ្វី​ ដែល​ពួក​គេ​ចង់​ឮ​ទេ​។ និយាយ​ទៅ​ Xavi គាត់​មិន​ទាំង​ដឹង​ថា​ ខ្ញុំ​បាន​លុប​ចោល​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ជា​មួយ​ El Hormiguero នេះ​ទេ​។ ហើយ​កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​និយាយ​ជា​មួយ​គាត់​ពី​កម្មវិធី​នេះ​ផង​ដែរ​ ហើយ​គាត់​ក៏​មិន​ដឹង​ថា​ខ្ញុំ​ហ្នឹង​ចង់​និយាយ​ពី​អី​ផង​ដែរ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" តែ​ម៉េច​ក៏​ដោយ​ ពិត​ណាស់​ ខ្ញុំ​ត្រូវ​តែ​បក​ស្រាយ​ពន្យល់​ប្រាប់​គាត់​អញ្ចឹង​។ ប៉ុន្តែ​មូលហេតុ​ខ្ញុំ​លុយ​ចោល​មិន​ទៅ​ចូល​រួម​កម្មវិធី​នេះ​ គឺ​ដោយ​ខ្ញុំ​ដោយ​សារ​តែ​ខ្ញុំ​មិន​ចង់​ទៅ​វិញ ហើយ​មូលហេតុ​ដែល​ខ្ញុំ​មិន​ចង់​ទៅ​វិញ​នេះ​ គឺ​ដោយ​សារ​តែ​ច្បាប់​ថ្មី​ Xavi ដាក់​មក​ពួក​យើង​ឲ្យ​ យើង​សុំ​គាត់​សិន​មុន​ទៅ​កម្មវិធី​អី​មួយ​ តែ​ខ្ញុំ​អត់​ចង់​សុំ​គាត់​ រឿង​តែ​ប៉ុណ្ណឹង​ទេ​ "។

ច្បាប់​ថ្មី​ របស់​ Xavi ដាក់​លើ​កីឡាករ​ ក៏​ដូច​ជា​បុគ្គលិក​ Barca ត្រូវ​បាន​គេ​ដឹង​ថា​មាន​ភាព​តឹងតែង​ ជា​ពិសេស​គឺ​តម្រូវ​ឲ្យ​កីឡាករ​ រាយការណ៍​មុនពេល​ទៅ​ចូល​រួម​កម្មវិធី​អ្វី​មួយ​ និង​មិន​ត្រូវ​ចេញ​មុខ​ចូល​រួម​ជា​មួយ​សកម្មភាព​ផ្សេងៗ​ជា​សាធារណៈ​ បើ​មិន​ចាំ​បាច់​៕

ប្រភព៖ Fotmob

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី