• 2021-11-12 12:38:52
  • បាល់ទាត់

Aguero អាច​នឹង​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ ដោយ​សារ​បញ្ហា​របួស​

  • 2021-11-12 12:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sergio Aguero អាច​នឹង​​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ ដោយសារ​តែ​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ មាន​​ជំងឺ​​ចង្វាក់​បេះដូង​​លោត​មិន​ប្រក្រតី​​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ​ Catalunya Radio នៅ​ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ប្រកួត​ La Liga រវាង​ក្លឹប​ Barcelona និង​ក្លឹប​ Alaves នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​ Aguero បាន​ចូល​លេង​សុខៗ​ក៏​មាន​បញ្ហា​មិន​សូវ​ស្រួល​នៅ​លើ​តំបន់​ទ្រូង​របស់​គេ​ ក៏​ត្រូវ​បាន​ចាកចេញ​ពី​ទីលាន​ប្រកួត​ភ្លាមៗ​។ លុះ​ក្រោយ​មក​ត្រូវ​បាន​ខាង​ក្លឹប​ប្រកាស​ថា​ កីឡាករ​រូប​នេះ​នឹង​អវត្តមាន​ពី​ប្រកួត​៣ខែ​ ដើម្បី​ព្យាបាល​របួស​នេះ​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ប្រភព​ខាងលើនេះ​ Aguero ដឹង​ច្បាស់​ណាស់​ពី​អនាគត​​ខ្លួន​គេ​នឹង​ទៅ​ជា​បែប​ណា​ ក្រោយ​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​បញ្ហា​ចង្វាក់​បេះ​មិន​ប្រក្រតី​​បែប​នេះ​ ដោយ​បញ្ហា​របួស​នេះ​នឹង​អាច​​ឲ្យ​គេ​បង្ខំ​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​មួយ​នេះ​។

កាល​ពី​ដើម​រដូវកាល​នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​មាន​បញ្ហា​របួស​ផង​ អញ្ចឹង​ហើយ​នៅ​ក្នុង​រដូវកាល​នេះ​ Aguero មិន​សូវ​បាន​ចូល​ប្រកួត​ប៉ុន្មាន​ទេ​ឲ្យ​ Barca ដោយ​មក​ទល់នឹង​ពេល​នេះ​ចូល​លេង​បាន​ ៥ប្រកួត​ និង​រក​បាន​ ១គ្រាប់​ប៉ុណ្ណោះ​​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់