- 2021-11-12 03:34:04
- បាល់ទាត់
De Bruyne ថា Man City ហាត់តែ១០នាទីទេ មុនប្រកួតទល់ Man Utd
- 2021-11-12 03:34:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyne ថា Man City ហាត់តែ១០នាទីទេ មុនប្រកួតទល់ Man Utd
ចន្លោះមិនឃើញ
ខ្សែបម្រើ Kevin de Bruyne បានអះអាងថាក្រុម Manchester City បានត្រៀមខ្លួនហ្វឹកហាត់ប្រកួតទល់ក្រុម Manchester United តែ១០នាទីប៉ុណ្ណោះ មិនច្រើនដូចត្រៀមប៉ះក្រុមដទៃនោះទេ។
ក្នុងការប្រកួត Manchester Derby កន្លងទៅនេះដែរ ក្រុម Man City ជាអ្នកយកឈ្នះក្នុងលទ្ធផល ២-០ ដោយបិទក្រុម Man Utd មិនឱ្យមានបាល់លេងនោះទេ។ ដោយគេមើលឃើញថាក្រុមរបស់លោក Pep ហាក់ដូចជាដឹងច្បាស់និងយល់ពីរបៀបលេង ធ្វើឱ្យក្រុមរបស់លោក Ole មិនអាចវាយបក ឬបង្កើតឱកាសអ្វីឡើយ ពោលគឺមានឱកាសស៊ុតចំគោលដៅបានតែ១ជើងគត់។
ទាក់ទងនឹងប្រកួតនេះដែរ Kevin de Bruyne ខ្សែបម្រើរបស់ Man City បាននិយាយថា៖ ”នៅថ្ងៃមុនប្រកួតមកដល់ ជាធម្មតាយើងហ្វឹកហាត់ខ្លាំងជាតាក់តិច អាស្រ័យទៅលើរបៀបនៃគូប្រកួតយើងលេង។ តែមុនប៉ះ United លោក Pep បាននិយាយថាយើងមិនដឹងថាពួកគេលេងរបៀបមិចទេ ហើយបន្ទាប់មកយើងក៏បានឈប់ហាត់ ក្រោយពីហាត់បានត្រឹមតែ១០នាទីប៉ុណ្ណោះ”៕