• 2021-11-11 10:39:44
  • បាល់ទាត់

ផ្លូវការ! Steven Gerrard ត្រូវ​បាន​តែង​តាំង​ជា​ គ្រូបង្គោលថ្មី​របស់​ Aston Villa

  • 2021-11-11 10:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Steven Gerrard ត្រូវ​បាន​ក្លឹប​ Aston Villa តែង​តាំង​ជា​គ្រូបង្គោលថ្មីនៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​អម្បាញ់មិញ​នេះ​។

​Gerrard មាន​បទពិសោធន៍​ដឹក​នាំ​ក្លឹប​ជិត​៥ឆ្នាំ​ហើយ​ ដោយ​លោក​ធ្លាប់​ដឹក​នាំ​ក្រុម​ថ្នាល​របស់​ក្លឹប​ Liverpool ធ្លាប់​ធ្វើ​ជា​អ្នក​ចាត់​ការ​ក្រុម​ U18 របស់​ Liverpool ក្រុម​ UEFA U19 របស់​ Liverpool ដដែល​នេះ​ និង​គ្រូ​បង្គោល​ Rangers កន្លង​មក​នេះ​។

នៅ​ខណៈ​នេះ​ខាង​ Aston Villa មិន​ទាន់​បញ្ជាក់​ពី​រយៈពេល​កុងត្រា​​ ដែល​ព្រមព្រៀង​ជា​មួយ​ Gerrard ឲ្យ​មក​ដឹក​នាំ​ក្លឹប​របស់​ខ្លួន​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់​តែ​ប្រកាស​ជា​ផ្លូវការ​ថា​ អតីត​គ្រូ​បង្គោល​ក្លឹប​ Ranger រូប​នេះ​នឹង​ដឹកនាំ​ក្លឹប​បន្ត​ពី​លោក​ Dean Smith ដែល​ត្រូវ​បាន​បញ្ចប់​តំណែង​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

ប៉ុន្តែ​បើ​យោង​តាម​ Transfermarket ខាង​ក្លឹប​នេះ​ និង​ Gerrard បាន​ព្រមព្រៀង​ចុះកុងត្រា​ជាមួយគ្នារយៈ​ពេល​ជិត​ ៤ឆ្នាំ​ ចាប់​ពី​ថ្ងៃ​ទី​នេះ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៥៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់