/618bcea88c203_1636552320_medium.jpg)
- 2021-11-10 14:24:35
- បាល់ទាត់
Conte តឹងតែងដាក់កីឡាករ Spurs ណាស់ ដោយថាអ្នកខ្លះលើសគីឡូ តម្រូវឲ្យប្ដូររបបអាហារទៀតផង
- 2021-11-10 14:24:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte តឹងតែងដាក់កីឡាករ Spurs ណាស់ ដោយថាអ្នកខ្លះលើសគីឡូ តម្រូវឲ្យប្ដូររបបអាហារទៀតផង
ចន្លោះមិនឃើញ
លោក Antonio Conte អ្នកចាត់ការថ្មីរបស់ក្លឹប Tottenham Hotspur ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា បានតឹងតែងដាក់កីឡាកររបស់លោកណាស់ក្នុងពេលហ្វឹកហាត់ ថែមទាំងថាអ្នកខ្លះលើសគីឡូ ដែលតម្រូវឲ្យប្ដូររបបអាហារថែមទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើ កីឡាករ Spurs មានភាពតឹងតែងមែនទែនក្រោយហ្វឹកហាត់ចប់នៅថ្ងៃសុក្រ ដោយសារតែលោក Conte បានរឹតបន្តឹងវិន័យ និងគោលការណ៍ថ្មីផងដែរ។ លោកបានហៅពួកគេទៅមើលវីដេអូក្នុងប្រកួតឈ្នះតទល់នឹង Vitesse ដើម្បីវិភាគក្បួនយុទ្ធសាស្ត្រសម្រាប់ប្រកួតក្រោយៗចំនួន ៧៥នាទី ខណៈដែររាល់ដងពួកគេធ្លាប់ចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។
អ្នកចាត់ការថ្មីរូបនេះក៏បានរឹតបន្តឹងលើកាយសម្បទាកីឡាករផងដែរ ដោយថា អ្នកខ្លះលើសគីឡូ ត្រូវសម្រកចេញ និងបានប្ដូររបបអាហារសម្រាប់កីឡាករគ្រប់គ្នាតែម្ដង ដោយឲ្យកាត់ជាតិសាច់ ជាតិខ្លាញ់ និងបរិភោគបន្លែឲ្យច្រើន។
បើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា អ្នកគាំទ្រ និងអ្នកវិភាគមួយចំនួនយល់ថា Spurs នឹងអាចឈានទៅមុខ ក្រោមការដឹកនាំរបស់លោក Conte នេះ៕