• 2021-11-10 12:21:06
  • បាល់ទាត់

Rioថា​ Solskjaer គួរ​តែ​ដល់​ពេល​ឲ្យ​តំណែង​អ្នក​ចាត់ការ​ Man Utd ទៅ​អ្នក​ផ្សេង​ដឹក​នាំ​ម្ដង​ហើយ​

  • 2021-11-10 12:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rio Ferdinand អតីត​កីឡាករ​ក្លឹប​ Manchester United និង​បច្ចុប្បន្ន​ជា​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​នៅ​ BT Sports បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា​ លោក​ Ole Solskjaer គួរ​តែ​ដល់​ពេល​ទុក​តំណែង​អ្នក​ចាត់​ការ​ក្លឹប​ Man Utd ​នេះ​ទៅ​ឲ្យ​អ្នក​ផ្សេង​ ដែល​ដឹក​នាំ​ល្អ​ជាង​លោក​ម្ដង​ហើយ​។

លោក​ Rio បាន​និយាយ​ថា​៖" ខ្ញុំ​តែង​តែ​មើល​លើ​ការ​ដឹក​នាំ​របស់​លោក​ Ole បាន​ស៊ី​ជម្រៅ​ណាស់​ អញ្ចឹង​ហើយ​ខ្ញុំ​មាន​ការ​សង្ស័យ​មែន​ទែន​លើ​គាត់​ថា​ តើ​គាត់​អាច​ដឹក​នាំ​យក​ឈ្នះ​ពាន​ឲ្យ​ពួក​យើង​ទាំង​អស់​គ្នា​នេះ​អត់? ចំពោះ​ខ្ញុំ​ ខ្ញុំ​មិន​ប្រាកដ​ថា​គាត់​អាច​ធ្វើ​បាន​នោះ​ទេ​ ខ្ញុំ​មិន​ជឿជាក់​ថា​គាត់​ធ្វើ​បាន​តែ​ម្ដង​ ប៉ុន្តែ​សង្ឃឹម​ថា​ គាត់​នឹង​ធ្វើ​បាន​ទៅ​ចុះ​ "។

លោក​បាន​បន្ត​ថា​៖" ប៉ុន្តែ​បើ​មើល​ពី​អ្វី​ដែល​គាត់​បាន​ដឹក​នាំ​ចាប់​តាំង​ពី​ដើម​រដូវកាល​នេះ​មក​ និង​តាម​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​បន្ថែម​ផ្សេងៗ​ទៀត​ ខ្ញុំ​មាន​អារម្មណ៍​ថា​ វា​ដល់​ពេល​ហើយ​ ដែល​គាត់ត្រូវ​ឲ្យ​តំណែង​ជា​អ្នក​ចាត់​ការ​ ទៅ​ឲ្យ​អ្នក​ផ្សេង​ ដែល​អាច​ធ្វើ​តាម​អ្វី​ ដែល​អ្នក​គាំទ្រ​ដូច​ពួក​យើង​ចង់​បាន​ "។

ក្រោម​ការ​ដឹក​នាំ​របស់​ Ole នៅ​ខណៈ​នេះ​ Man Utd ឈរ​នៅ​លំដាប់​ទី​៦ ក្នុង​ការ​ប្រកួត​ PL ដែល​មាន​ ១៧ពិន្ទុ ខណៈ​អ្នក​ឈាន​មុខ​គេ​គឺ​ក្លឹប​ Chelsea មាន​ ២៦ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់