• 2021-11-08 03:41:49
  • បាល់ទាត់

Iniesta និយាយ​អ្វី​ខ្លះ ពេល​ឃើញ Xavi ទៅ​ដឹក​នាំ Barcelona?

  • 2021-11-08 03:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andres Iniesta ជឿជាក់ Xavi Hernandez នឹង​អាច​ជោគជ័យ​នៅ Barcelona ក្នុង​នាម​ជា​គ្រូ ដូច​​កាល​ដែល​គេ​នៅ​ជា​កីឡាករ។

Iniesta ​ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹប Vissel Kobe ថា Xavi ដឹង​ច្បាស់​ពី Barcelona ហើយ​នេះ​​ជា​កត្តា​​ដែល​ជួយ​ឲ្យ​គេ​អាច​ធ្វើ​បាន​ល្អ​នៅ​ទី​នោះ។ "គេ​ (Xavi) បាន​ត្រៀម​ខ្លួន​រួចរាល់​។ គេ​កំពុង​តែ​រៀបចំ ហើយ​គេ​មាន​សមត្ថភាព។ គេ​ពិត​ជា​ស័ក្ដិសម​ណាស់"។ សម្ដី Iniesta ប្រាប់ beIng Sports។

​​Iniesta ក៏​បាន​ជូនពរ​ Xavi ឲ្យ​មាន​សំណាង​ល្អ​ ហើយ​ពិត​ជា​រំភើប​ដែល​​គេ​អាច​ទទួល​យក​ការ​ប្រកួត​ប្រជែង​នេះ។ និយាយ​ទាក់ទង​នឹង Lionel Messi អតីត​ជម្រើស​ជាតិ​​អេស្ប៉ាញ​បាន​បន្ថែម​ថា គេ​ពិត​ជា​ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​នៅ Barcelona ហើយ​ពិត​ជា​ប្លែក​ពេល​ដែល​ឃើញ​គេ​ពាក់​អាច​ក្រុម​ផ្សេង។

កាល​ពី​ថ្ងៃ​ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ Barca បាន​ប្រកាស​តែងតាំង​ Xavi ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី ដោយ​ផ្ដល់​កុងត្រា​ដល់​ឆ្នាំ​២០២៤ ក្រោយ​ក្លឹប​បាន​បណ្ដេញ​លោក Ronald Koeman ចេញ​ពី​តំណែង៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់