• 2021-11-08 02:12:06
  • បាល់ទាត់

ពានសម្ដេចលេងតែមួយជើង គ្រូភ្នំពេញក្រោន ថានឹងធ្វើឱ្យ​ការប្រកួតកាន់តែជក់ចិត្ត

  • 2021-11-08 02:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្គោលក្លឹបភ្នំពេញក្រោនលោក Oleg Starynskyi បានលើកឡើងថា ការប្រកួតតែមួយជើងក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន នឹងធ្វើឱ្យ​ការប្រកួតកាន់​តែ​ជក់​ចិត្ត ហើយកីឡាករក៏ត្រូវប្រឹងអស់ពីសមត្ថភាព ដោយមិនអាចប្រព្រឹត្តកំហុសបានឡើយ។

លោក Oleg បានបញ្ជាក់បែប​នេះ​ថា ៖«ពិតណាស់វានឹងធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តបន្ថែមទៀត។ យើងត្រូវប្រឹងអស់ពីសមត្ថភាព។ ប្រសិនបើយើងភ្លាត់បង្កកំហុស នោះយើងអត់មានពេលកែប្រែវាសម្រាប់ការប្រកួតក្រោយទៀតទេ។ នេះក៏ជាមូលហេតុដែលយើងត្រូវប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការប្រកួតដំបូង ដូច្នេះគ្មានពេលឯណាត្រូវធ្វើឲ្យមានកំហុសទេ»។

ការរីករាលដាលជំងឺកូវីដ-១៩ បាន​ធ្វើឲ្យប៉ះពាល់ដល់ពេលវេលាប្រកួតនានា រហូតឈានដល់ការលើកពេលម្ដងហើយម្ដងទៀត ទើបការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២១នេះ ត្រូវបានឯកភាពរៀបចំតែមួយជើងប៉ុណ្ណោះ ពោលមិនផ្លាស់ប្ដូរទឹកដី ឬគេហៅថា Home/Away ដូចរដូវកាលមុនៗទេ។

គួរបញ្ជាក់ថា ភ្នំពេញក្រោនធ្លាប់ឈ្នះតំណែងជើងឯក ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន២លើក គឺក្នុងឆ្នាំ២០០៨ (កាលណោះឈ្មោះភ្នំពេញអ៊ីមផាយអឺរ) និងឆ្នាំ២០០៩ ចាប់តាំងពីពានមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី