• 2021-11-02 13:33:14
  • បាល់ទាត់

Conte ប្រាប់​ពី​មូលហេតុ​ ដែល​បដិសេធ​មិន​ព្រម​មក​ដឹក​នាំ​ Spurs ភ្លាមៗ​នៅដើម​រដូវកាល​ក្ដៅ

  • 2021-11-02 13:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte បាន​និយាយ​ប្រាប់​នៅ​ក្នុង​ថ្ងៃ​នេះ​ ពី​មូលហេតុ​ដែល​លោក​ បដិសេធ​ មិន​ព្រម​មក​ដឹក​នាំ​ក្លឹប​​ Tottenham Hotspur ភ្លាមៗនៅ​ដើមរដូវកាលក្ដៅ បន្ត​ពី​លោក​ Jose Mourinho ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

លោក​ Conte បាន​និយាយ​ថា​៖" កាល​ពី​រដូវកាល​ក្ដៅ​កន្លង​នេះ​ មិន​អាច​ធ្វើ​ដូច​ថ្ងៃ​នេះ​បានទេ​គឺ​ដោយ​តែ​ ខ្ញុំ​ទើប​តែ​ចប់​ពី​ Inter Milan ហើយ​ណា​មួយ​មាន​អារម្មណ៍​ថា​ចុង​រដូវកាល​ផង​ អញ្ចឹង​វា​ដូច​ជា​ឆាប់​ពេក​ក្នុង​ការ​ទទួល​ការងារ​ថ្មី​បែប​នេះ​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​បដិសេធ​ អត់​ព្រម​មក​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" មួយ​វិញ​ទៀត​កន្លង​មក​នេះ​ ដោយ​សារ​តែ​ភាព​ពេញ​ចិត្ត​ ចង់​បាន​ និង​ជឿ​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​ខ្ញុំ​ របស់​ប្រធាន​ក្លឹប​ Spurs នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មក​បាត់​ទៅ​ហើយ​ លុះ​នៅ​ក្នុង​ថ្ងៃ​នេះ​ឱកាស​មួយ​នេះ​បាន​មក​ដល់​ម្ដង​ទៀត​​ អញ្ចឹង​ខ្ញុំ​ជ្រើស​រើស​យក​ទាំង​ពេញ​ចិត្ត​ និង​មាន​ភាព​ជឿជាក់​តែ​ម្ដង​ "។

លោក​ Conte ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ Spurs នៅ​ក្នុង​ថ្ងៃ​នេះ​ ដែល​មាន​កុងត្រា​ដល់​ឆ្នាំ​២០២៣៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់