• 2021-11-02 12:12:42
  • បាល់ទាត់

ផ្លូវការ​! Conte ក្លាយ​ជា​អ្នក​ចាត់​ការ​​ថ្មី​របស់​ Spurs ហើយ​

  • 2021-11-02 12:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte បាន​មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​ Tottenham Hotspur ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ក្លឹប​នេះ​អម្បាញ់មិញ​នេះ​។

លោក​ Conte បាន​ព្រមព្រៀង​ចុះ​កុងត្រា​ធ្វើ​ជា​អ្នក​ចាត់​ការ​ Spurs នេះ​រហូត​ដល់​ឆ្នាំ​២០២៣ ដោយ​មាន​ជម្រើស​បន្ត​កុងត្រា​ថែម​ទៀត​ផង​។

សូមរំលឹក​ផង​ដែរ​ថា​ លោក Conte អ្នក​ចាត់ការ​វ័យ​ ៥២ឆ្នាំ​នេះ​ធ្លាប់​មាន​បទពិសោធន៍​ដឹក​នាំ​ក្លឹប​រយៈ​ពេល​ ១៦ឆ្នាំ​មក​ហើយ​ ដោយ​លោក​ធ្លាប់​ដឹក​នាំ​ក្លឹប​ធំៗ​ដូច​ជា​ Inter Milan, Chelsea, Juventus និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ជា​ដើម​៕

ប្រភព៖ tottenhamhotspur ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់