• 2021-11-02 07:23:05
  • បាល់ទាត់

Ole ថា ពាក្យ​រិះគន់​របស់​គ្រប់​គ្នា​ កាន់​តែ​ធ្វើ​ឲ្យ​លោក​​រឹងមាំ

  • 2021-11-02 07:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer ​បាន​អរគុណ​សម្រាប់​ការ​រិះគន់ ហើយ​​​ពាក្យ​ទាំង​អស់​បាន​ជួយ​ឲ្យ​លោក​កាន់​តែ​រឹងមាំ​ជាង​មុន។

​​Ole អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​កាន់​តែ​កៀក​​នឹង​ការ​​បាត់បង់​តំណែង បន្ទាប់​ពី​ចាញ់ Liverpool ដល់​ទៅ ៥-០។ ប៉ុន្តែ​លោក​បាន​បន្ថយ​សម្ពាធ​មួយ​កាំ​វិញ ក្រោយ​ដឹក​នាំ United យក​ឈ្នះ​ដល់​ទឹក​ដី​របស់ Spurs ៣-០ កាល​ពី​ចុង​សប្ដាហ៍។

និយាយ​មុន​ប៉ះ Atalanta ​ក្នុង​ពាន​រង្វាន់ UCL នៅ​រាត្រី​នេះ​លោក Ole បាន​លើក​ឡើង​ថា ការ​រិះគន់​​​អាច​ធ្វើ​ឲ្យ​យើង​អាច​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង។ លោក​តែងតែ​រីករាយ​​ចំពោះ​ការ​រិះគន់​ទាំង​ឡាយ ហើយ​បន្ត​ឲ្យ​វា​មក​​ទៀត​ចុះ។ អ្នក​កាសែត អ្នក​វិភាគ​​ អ្នក​ជំនាញ ទាំងអស់មាន​ការងារ​ខុស​គ្នា។ លោក​នៅ​ទី​នេះ​មិនមែន​ដើម្បី​​ប្រឈម​មុខ​នឹង​ពួក​គេ​នោះ​ទេ។ លោក​មិន​ត្រូវ​ការ​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់​ឡើយ។

Manchester United នឹង​ត្រូវ​ធ្វើ​ដំណើរ​​​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ដើម្បី​លេង​ជាមួយ Atalanta សម្រាប់​ការ​ប្រកួត​ទី​៤​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ Champions League។ United ពេល​នេះ​កំពុង​ស្ថិត​នៅ​កំពូល​តារាង​ពូល F មាន​៦​ពិន្ទុ ខណៈ Atalanta នៅ​លេខ​៣​មាន​៤​ពិន្ទុ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី