• 2021-11-01 13:00:17
  • បាល់ទាត់

ល្ហិចល្ហៀង​ថា​ Spurs បាន​ចរចា​ផ្ដល់​កុងត្រា​ ១៨​ខែ​ដល់​ Conte ជា​អ្នក​ចាត់​ការ​ក្លឹប​

  • 2021-11-01 13:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspur ត្រូវ​បាន​សារព័ត៌មាន​ Sky Sports បាន​ចុះ​ផ្សាយ​អម្បាញ់មិញ​នេះ​ថា​ បាន​ផ្ដល់​កុងត្រា​រយៈពេល ​១៨ខែ​ សម្រាប់​លោក​ Antonio Conte មក​ជា​ធ្វើ​អ្នក​ចាត់ការ​ក្លឹប​របស់​ខ្លួន​។

​លោក​ Conte ជា​បេក្ខជន​ដែល​ Spurs ​ទាក់​ទង​ទៅ​ភ្លាម​ និង​បាន​អញ្ជើញ​ទៅ​ពិភាក្សា​គ្នា​លើ​រឿង​នេះ​ នៅ​​ទី​ក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស​ទៀត​ផង​ ក្រោយ​ខាង​ក្លឹប​បញ្ចប់​តំណែង​លោក​ Nuno Espírito Santo ជា​អ្នក​ចាត់​ការ​។

បើ​យោង​តាម​លោក​ Fabrizio Romano កំពូល​អ្នក​កាសែត​អ៊ីតាលី​មួយ​រូប​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​កាល​ពី​ថ្មីៗ​នេះ​ថា​ លោក​ Conte ហាក់​បី​ដូច​ជា​ព្រមព្រៀង​មក​ពិភាក្សា​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​នេះ​ហើយ​ ដោយ​ពេល​នេះ​កំពុង​ចរចា​គ្នា​ជិត​ចប់​ហើយ​ ដោយ​កំពុង​ចរចា​គ្នា​រឿង​ប្រាក់​ខែ​ និង​កុងត្រា​ជា​ដើម​ឲ្យច្បាស់លាស់បន្ថែមទៀត៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់