• 2021-11-01 07:54:42
  • បាល់ទាត់

អ្នក​គាំទ្រ​បាញ់ Ole ថាចម្លង​ទម្រង់​លេង​​របស់ Conte ដើម្បី​​រក្សា​តំណែង​នៅ United

  • 2021-11-01 07:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer បាន​រួច​ផុត​ពី​សម្ពាធ​មួយ​កាំ​ បន្ទាប់​ពី​ផ្លាស់​ប្ដូរ​ទម្រង់​លេង​យក​ឈ្នះ​លើក Spurs កាល​ពី​ចុង​សប្ដាហ៍ ៣-០ ពាន​រង្វាន់ Premier League។

តំណែង​លោក Ole ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​មាន​បញ្ហា​ប្រសិន​បើ​ដឹក​នាំ​ចាញ់ Spurs។ ជាមួយ​គ្នា​នេះ​អ្នក​ចាត់​ការ Antonio Conte ដែល​កំពុង​គ្មាន​ក្លឹប​កាន់ ជា​បេក្ខភាព​ដែល​អាច​មក​ជំនួស​កន្លែង​លោក Ole នៅ Man United។

យ៉ាងណាមិញ ក្នុង​ការ​ប្រកួត​ទល់​នឹង Spurs អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​បាន​ប្ដូរ​ទម្រង់​លេង​មក ៣-៥-២ វិញ ដែល​ជា​ទម្រង់​​របស់​លោក Conte ប្រើ​ជា​ញឹកញយ។ Mason Greenwood មិន​បាន​ជាប់​ក្រុម​ជម្រើស​ដំបូង​ឡើយ ខណៈ Pogba ក៏​មិន​បាន​លេង​ដូច​គ្នា​ដោយ​សារ​ជាប់​កាត​ក្រហម។

ទម្រង់​លេង​ថ្មី​នេះ​ពិត​ជា​មាន​ប្រសិន​ភាព ស្របពេល Cristiano Ronaldo សហការ​ប្រយុទ្ធ​​ជាមួយ Edinson Cavani បាន​យ៉ាង​ល្អ ជួយ​បិសាច​ក្រហម​ឈ្នះ​ដល់​ទៅ​៣-០។ ប៉ុន្តែ​ការ​ប្ដូរ​ទម្រង់​លេង​នេះ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចំអក​ដល់ Ole ថា​ចម្លង​តាម​លោក Conte ទៅ​វិញ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់