• 2021-11-01 07:21:50
  • បាល់ទាត់

លោក Nuno ​ទំនង​ជា​ត្រូវ Spurs ​ដក​តំណែង​ឆាប់​ៗ​នេះ​ហើយ​

  • 2021-11-01 07:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Nuno Espirito Santo ​ទំនង​ជា​ត្រូវ​ក្លឹប Spurs ​បណ្ដេញ​ចេញ​ហើយ ​បន្ទាប់​ពី​លោក​ដឹក​នាំ​ក្រុម​មិន​ល្អ​សោះ ​ជា​ពិសេស​ការ​ប្រកួត​ទល់​ក្រុម Manchester United ​ដែល​ចាញ់​ក្នុង​លទ្ធផល ​០-៣។​

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម Spurs ​លេង​ក្នុង​ដី​ខ្លួន​ឯង ប៉ុន្តែ​មិន​មាន​ឱកាស​ស៊ុត​ឱ្យ​ចំ​គោលដៅ​មួយ​ជើង​ទៅ​លើ​ក្រុម​បិសាច​ក្រហម​នោះ​ទេ ​លេង​៩០​នាទី។ ​ការ​លេង​មិន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ក្លឹប​មិន​សប្បាយ​ចិត្ត ​ជាមួយ​ការ​រៀប​ចំ​ក្រុម​របស់​លោក Nuno ​នោះ​ទេ។ ខណៈ​ដែល​សមាជិក​ម្នាក់​ៗ ​ក៏​មិន​មាន​បញ្ហា​របួស​អ្វី​ដែរ។

បើ​តាម​ប្រភព​នៅ​អង់គ្លេស​ជា​ច្រើន​បាន​បញ្ជាក់​ថា​មិន​យូរ​នោះ​ទេ ​ក្លឹប Spurs ​នឹង​ប្រកាស​ដក​លោក Nuno ​ចេញ​ហើយ ព្រោះ​ពួកគេ​បាន​ទាក់ទង​អ្នក​ចាត់ការ​ថ្មី​រួច​ជា​ស្រេច​ហើយ។ ​ដោយ​ម្នាក់​នោះ​គឺ​លោក Paulo Fonseca ​អតីត​អ្នក​ចាត់ការ​ក្រុម Roma ​។ ​បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ ​កំពុង​នៅ​ទំនេរ ​ហើយ​ក្លឹប Newcastle United ក៏​ទាក់ទង​ចង់​បាន​ទៅ​ដឹក​នាំ​ក្រុម​ផង​ដែរ៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់