• 2021-11-01 03:11:42
  • បាល់ទាត់

មក​ដឹង​ពី​​ស្ថានភាព Aguero ក្រោយ​ប្តូរ​ចេញ​ដោយ​សារ​ពិបាក​ដក​ដង្ហើម

  • 2021-11-01 03:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Barcelona កីឡាករ Sergio Aguero នឹង​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​​តាម​ដាន បន្ទាប់​ពី​រក​ឃើញ​មាន​បញ្ហា​ចង្វាក់បេះដូង​លោត​​មិន​ប្រក្រតី។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ដែល​​ចូលរួម​ជាមួយ​ Barca ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​​ក្លឹប Manchester City មាន​អារម្មណ៍​ឈឺ​ទ្រូង បន្ទាប់​ពី​លោត​តែត​បាល់​ក្នុង​វគ្គ​ទី​មួយ​​ក្នុង​ជំនួប​ប្រកួត​ស្មើ​គ្នា​ជាមួយ Alaves ១-១។ កីឡាករ​វ័យ​៣៣​ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទី​មន្ទីរពេទ្យ​ភ្លាម​ៗ​ដើម្បី​ពិនិត្យ បន្ទាប់​​ពី​ប្ដូរ​ Philippe Coutinho ​ចូល​ជំនួស​នៅ​មុន​៣​នាទី​បញ្ចប់​ការ​ប្រកួត​វគ្គ​ទី​មួយ។

តាម​ការ​ឲ្យ​​ពី​កាសែត Marca ​បាន​រាយការណ៍​ថា Aguero នឹង​ត្រូវ​បំពេញ​ការ​ពិនិត្យ​បេះដូង​ពេញលេញ​ក្នុង​រយៈពេល​​ពីរ​ បី​ថ្ងៃ​ខាង​មុខ​​ដើម្បី​ស្វែង​រក​​ពី​ទំហំ​នៃ​បញ្ហា ក្រោម​ក្រសែភ្នែក​របស់​គ្រូ​ពេទ្យ​ជំនាញ។ បើ​តាម​ប្រភព​ពី​សារព័ត៌មាន SPORT បាន​ឲ្យ​ដឹង​ច្បាស់​គឺ Aguero មាន​បញ្ហា​​ចង្វាក់​បេះដូង​លោត​មិន​ប្រក្រតី។

Aguero នឹង​អាច​ត្រឡប់​មក​កាន់​ទីលាន​វិញ​​ម្ដង​ទៀត​ លុះត្រា​តែ​​ស្ថានភាព​ជំងឺ​​ជា​ដាច់​១០០%។ ​គេ​អាច​នឹង​​វត្តមាន​ក្នុង​ជំនួប​ទល់​នឹង Dynamo Kiev ក្នុង​ពាន​រង្វាន់ Champions League៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី