• 2021-10-28 07:59:12
  • បាល់ទាត់

លោក ផុន រស្មីពេជ្រ សង្ឃឹមកូន​ក្រុម​សំខាន់ៗ៤រូបជាពី​របួសទាន់ HSC ថ្នាក់​ជាតិ​

  • 2021-10-28 07:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹកក្រុមខេត្តត្បូងឃ្មុំលោក ផុន រស្មីពេជ្រ បាន​ដាក់​ក្ដី​រំពឹង​ថាកូនក្រុមសំខាន់ៗរបស់លោកបួនរូប​ ជាពីរបួសទាន់ការប្រកួតពានរង្វាន់សម្ដេចហ៊ុនសែនថ្នាក់ជាតិ​ដើម​ខែ​ក្រោយ​។

បើតាមសម្ដីរបស់គ្រូបង្វឹក​ខាង​លើ​ដដែល​ កីឡាករបួនរូបដែលរបួសសុទ្ធសឹងកីឡាករសំខាន់លេងជម្រើសដំបូង សឹក វ៉ាន់ទី, មីន សេតសេន, ម៉ាន ស្លេះ និង យូ សុះហ្វា។

គ្រូបង្វឹកក្រុមរងជើងឯកថ្នាក់ខេត្ត ២០២១ ថ្លែងបែបនេះ ៖«បួននាក់នេះសុទ្ធតែជាកីឡាករសំខាន់ លេង១១នាក់ដំបូង ព្រោះជាឆ្អឹងខ្នងសំខាន់ មានគុណភាព។ កាលវគ្គផ្ដាច់ព្រ័ត្រ បើយើងចាញ់ ក៏មិនអាចចាញ់ច្រើនគ្រាប់អ៊ីចឹងដែរ បើមានពួកគាត់។ វ៉ាន់ទី និងសែតសេន បានមកហាត់វិញហើយ នៅតែស្លេះ និងសុះហ្វា។ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងជាទាន់ការប្រកួតថ្នាក់ជាតិដើមខែក្រោយ»។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩មក ក្រុមខេត្តត្បូងឃ្មុំបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត៣លើកជាប់គ្នា ពោលឈ្នះជើងឯកនៅឆ្នាំដំបូង និងបានលេខ២ នៅ២រដូវកាលចុងក្រោយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី