• 2021-10-28 07:26:14
  • បាល់ទាត់

United និង Liverpool កំពុង​ដណ្ដើម​គ្នា​ចង់​បាន​​ខ្សែ​បម្រើ​ម្នាក់​របស់ Leeds

  • 2021-10-28 07:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ចាប់​ផ្ដើម​ចូល​ប្រជែង​​ជាមួយ Manchester United ក្នុង​ការ​ចុះ​កុងត្រា​​យក​ខ្សែ​បម្រើ​របស់​ Leeds Unitedនិង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Kalvin Phillips។

ព័ត៌មាន​កាល​ពី​ខែ​មុន​​បាន​ចុះ​ថា United នឹង​ងាក​មក​ចាប់​អារម្មណ៍ Kalvin ប្រសិន​បើ​ទិញ Declan Rice មិន​បាន។ ប៉ុន្តែ​នៅ​ពេល​នេះ​ ពួក​គេ​បាន​ជួប​គូ​ប្រជែង​ថ្មី​គឺ Liverpool ដែល​កំពុង​ចាប់​អារម្មណ៍​ Kalvin​ ដូច​គ្នា។

យ៉ាងណា​បើ​តាម​សារព័ត៌មាន The Star ​ឲ្យ​ដឹង​ថា កីឡាករ​វ៧យ​២៥​ឆ្នាំ​​អាច​មាន​ចំណាប់​អារម្មណ៍​​ផ្ទេរ​ទៅ​កាន់​ក្រុម​លោក Jurgen Klopp ច្រើនជាង​បិសាច​ក្រហម។ នេះ​​ក៏​ព្រោះ​​តែ​គេ​​មាន​ក្ដី​បារម្ភ​​អំពី​ការ​ប៉ះ​ទង្គិច​ពេល​ដែល​ផ្ទេរ​នៅ United ដែល​ជា​គូ​ប្រជែង​របស់ Leeds ជា​ពិសេស​បញ្ហា​សុវត្ថិភាព​គ្រួសារ។

សម្រាប់​ក្លឹប​ដែល​ចង់​បាន Phillips ពេល​នេះ​​ត្រូវ​ចំណាយ​រង្វង់​៦០​លាន​ផោន ខណៈ​គេ​បាន​បង្កើន​តម្លៃ​ខ្លួន​​តាម​រយៈ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​នៅ Euro ២០២០។ Phillips បាន​ជួយ​ឲ្យ​​ក្រុម​តោ​កំណាច​អង់គ្លេស​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ Euro ប៉ុន្តែ​បាន​ត្រឹម​ខក​ចិត្ត​​ចាញ់​បាល់​ប៉េណាល់ទី​ជាមួយ​អ៊ីតាលី៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់