• 2021-10-27 03:40:24
  • បាល់ទាត់

ហុល គឹម​ហ៊ុយ ត្រូវ​បាន​គ្រូ​បង្វឹក​សរសើរ​ថា ​ជួយ​ក្រុម​បាន​ច្រើន​ក្នុង​​ជំនួប​ទល់​ជប៉ុន​

  • 2021-10-27 03:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​ចាំ​ទី​​ជម្រើស​ជាតិយុវជន​ក្រោម​២៣​​ឆ្នាំ​កម្ពុជា ហុល គឺម​ហ៊ុយ ត្រូវ​បាន​លោក​គ្រូ​បង្វឹក​​សញ្ជាតិ​ជប៉ុន​ Ryu Hirose ​សរសើរ​ថា ​បាន​ជួយ​ក្រុម​បាន​ច្រើន​ក្នុង​ការ​ប្រកួត​ U23 កម្ពុជា ចាញ់​ U23 ជប៉ុន​ ៤-០ ​ក្នុង​ការ​ប្រកួត ​AFC U23 Asian Cup Qualifiers កាល​ពី​ពេល​ថ្មីនេះ​។

​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​បឹង​កេត​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​​​​រូប​គេ​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់​ដែល​បាន​គាំទ្រ​ពី​ចម្ងាយ។ បើ​ទោះ​បីគេ​ត្រូវ​បាន​គ្រូ​បង្វឹក​កម្ពុជា​សរសើរ​មែន​តែ​គេ​ក៏​ដឹង​ថា កំហុស​របស់​ខ្លួន​ក៏​មាន​ដែរ ​​ពី​ព្រោះ​កីឡាករ​តែង​មាន​កំហុស​ហើយ​មិន​ថា​តិច​ឬ​ច្រើន​ឡើយ។

​​​​ ​គឹម​​ហ៊ុយ បាន​បង្ហាញ​ខ្លួនទាំង​ពីរ​លើក​ក្នុង​កម្មវិធី​ប្រកួត​ខាង​លើ​ ពោល​គេ​បាន​ជួយ​ U23 កម្ពុជា ​យក​ឈ្នះ​ U23 ហុង​កុង ៤-២ និង ​ជាប់​ជា​ជម្រើស​ដំបូង​លេង​ឲ្យ​ U23 កម្ពុជា​លេង​ទល់​ U23 ជប៉ុន​​ពេញ​៩០នាទី​​ ដែល​ចាញ់​៤-០។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជាអាយុ​ក្រោម​២៣​ឆ្នាំដែល​ស្ថិត​នៅ​ពូល K មិន​ទាន់​អស់​សង្ឃឹម​ទេ ពោល​គឺ​រងចាំ​អ៊ុត​មើល​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល ដើម្បី​ឡើង​ទៅ​វគ្គ​ជម្រុះ​បន្ត។​ ក្នុង​ចំណោម​១១​ពូល គេ​យក​ក្រុម​​លេខ​២​ល្អ​បំផុត​តែ​៤​ក្រុម​ប៉ុណ្ណោះ ខណៈម្ចាស់​ផ្ទះ​ U23 ចិន​មិន​បាច់​ចាំ​អ៊ុត​ទេ​គឺ​បាន​កៅអី​​​ឡើង​ទៅ​វគ្គ​បន្ទាប់​ស្វ័យ​ប្រវត្តិ​តែ​ម្ដង៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់