• 2021-10-26 11:33:30
  • បាល់ទាត់

Solskjaer អាច​នឹង​បន្ត​ដឹក​នាំ​ Man Utd ដដែល​ទោះ​​រងសម្ពាធ​ខ្លាំង​​ ក្រោយ​ចាញ់​ ៥-០

  • 2021-10-26 11:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskajer ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ អាច​នឹង​បន្ត​​ដឹកនាំ​ក្លឹប​ Manchester United ដដែល​ទោះ​រង​សម្ពាធ​ខ្លាំង​ពី​អ្នក​គាំទ្រ​ ក្រោយ​ចាញ់​ក្លឹប​ Liverpool ៥-០ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ Sky Sports ។

បើ​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ដឹក​នាំ​មិន​​ទទួល​បាន​លទ្ធផល​ទី​គាប់​ចិត្ត​ជា​ច្រើន​លើក​ និង​ជា​ពិសេស​ចាញ់​ប្រកួត​បាក់​មុខ​នឹង​ Liverpool ថ្មីៗ​នេះ​ លោក​ Ole ត្រូវ​បាន​អ្នក​គាំទ្រ​ និង​អ្នក​វិភាគ​បាល់ទាត់​ជា​ច្រើន​ មិន​ពេញ​ចិត្ត​នឹង​ទម្រង់​ដឹកនាំ​និង​ចង់​ឲ្យ​ចាកចេញ​ពី​តំណែង​។ ជា​ពិសេស​ទៅ​ទៀត​ផង​ដែរ​នោះ​គឺ​ថា​ កីឡាករ​មួយ​ចំនួន​នៅ​ក្រុម​លោក​ ​ចាប់​ផ្ដើម​អស់​ទំនុក​ចិត្ត​នឹង​ទម្រង់​នៃ​ការ​ដឹក​នាំ​។

យ៉ាង​ណា​ក្ដី​ទោះ​ជា​ទទួល​រង​សម្ពាធ​ធ្ងន់ធ្ងរ​បែប​នេះ​ តំណែង​របស់​លោក​ Ole មិន​ត្រូវ​បាន​គំរាមកំហែង​​​ដោយ​ខាង​ផ្ទៃ​ក្នុង​របស់​ Man Utd នៅ​ឡើយ​ទេ​ ដោយ​ពួក​គេ​ជឿ​ជាក់​ថា​អ្នក​ចាត់​ការ​រូប​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ក្លឹប​មក​ល្អ​ប្រសើរ​។

បើ​យោង​តាម​ Goal នៅ​ក្នុង​សប្ដាហ៍​នេះ​ លោក​ Ole នៅ​បន្ត​ធ្វើ​ការ​ងារ​លោក​ដដែល​ ដោយ​បាន​ដឹក​នាំ​ក្រុម​ត្រៀម​ប្រកួត​ជា​មួយ​ Spurs នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២១​នេះ​៕

ប្រភព៖ Sky Sports | Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី