• 2021-10-25 01:34:30
  • បាល់ទាត់

មិន​ចេញ​ទេ! Ole ​ប្រាប់​អ្នក​គាំទ្រ​កុំ​អាល់​បោះ​បង់ ​ត្រូវ​តស៊ូ​បន្ថែម​ទៀត

  • 2021-10-25 01:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​ទោះ​ជា​ចាញ់​ក្រុម Liverpool ​ដល់​ទៅ ០-៥ ​មែន ប៉ុន្តែ​លោក Ole Gunnar Solskjaer ​បញ្ជាក់​ថា​លោក​មិន​បោះ​បង់ ​ឬ​ចាកចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​ឡើយ។

​នៅ​យប់មិញ​នេះ ជំនួប​ពណ៌​ក្រហម​នៅ​អង់គ្លេស​ក្នុង​កីឡដ្ឋាន Old Trafford ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល Man Utd ​ចាញ់​ក្រុម Liverpool ​ក្នុង​លទ្ធផល ០-៥ ​ឯ​ណោះ។ ​បរាជ័យ​ធ្ងន់​ក​ក្នុង​ដី​ខ្លួន​ឯង​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បិសាច​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ដោយ​ខ្លះ​បាន​ដើរ​ចេញ​ពី​កីឡដ្ឋាន​មុន​ចប់​ការ​ប្រកួត​ទៅ​ហើយ។ ​ស្រប​ពេល​អ្នក​វិភាគ​ដទៃ​ទៀត​ក៏​និយាយ​ថា Ole ​នៅ​មាន​កម្រិត មិន​សម​បន្ដ​ដឹក​នាំ​ក្រុម Man Utd ​ទៀត​នោះ​ទេ។

​តែ​សម្រាប់​សាមី​ខ្លួន​វិញ ​មិន​បាន​គិត​ដូច្នេះ​ឡើយ។ Ole ​ថា​វា​លឿន​ពេក​សម្រាប់​លោក​ដើម្បី​បោះបង់ ឬ​មិន​ប្រឹងប្រែង​ស្ដា​មុខ​មាត់​ឡើង​វិញ​នោះ។ ​អតីត​កីឡាករ​ឆ្នើម​បិសាច​ក្រហម​ខាង​លើ​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​បន្ទាប់ លោក​នឹង​ក្រោក​ឡើង​ដើម្បី​វិភាគ​ចំណុច​ខ្វះ​ខាត​ក្នុង​ក្រុម ដើម្បី​កែ​លម្អ​ឡើង​វិញ។ លោក ​នឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឆ្លង​កាត់​ការ​លំបាក​មួយ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់