- 2021-10-22 08:01:05
- បាល់ទាត់
ចាយសម្រស់! តារាស្រីកូរ៉េ៣រូបធ្លាប់លេចឮទាក់ទងជាមួយ Heung-Min Son
- 2021-10-22 08:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាយសម្រស់! តារាស្រីកូរ៉េ៣រូបធ្លាប់លេចឮទាក់ទងជាមួយ Heung-Min Son
ចន្លោះមិនឃើញ
Heung-Min Son កំពុងតែបង្កើនកេរ្តិ៍ឈ្មោះខ្លាំងមែនទែននៅក្នុងក្លឹប Tottenham Hotspur និងជាខ្សែប្រយុទ្ធមួយរូបដែលក្រុមមិនអាចខ្វះបាន។
ក្រៅពីខ្លាំងលើវាលស្មៅ កីឡាករវ័យ២៩ឆ្នាំក៏មានសម្រស់មិនចាញ់តារាប្រុសៗកូរ៉េប៉ុន្មានទេ និងបានធ្វើឲ្យនារីអាស៊ីមួយចំនួនបាក់ចិត្តមិនស្ទើរ។ និយាយពីរឿងស្នេហា Son ក៏ធ្លាប់លេចឮមានចំណងស្នេហ៍ជាមួយតារាស្រីកូរ៉េល្បី៣រូបដែរក្នុងនោះមាន Bang Min-Ah Yoo So Young និង Jisoo។
Bang Min-Ah
Son Heung Min និង Bang Min-Ah ដែលជាសមាជិកក្រុមចម្រៀង Girl's Day បានទាក់ទងគ្នាកាលពីខែ កក្កដា ឆ្នាំ២០១៤។ ក្នុងចំណងស្នេហ៍រវាងអ្នកទាំងពីរពិតជាមានផលវិបាក ព្រោះ Min-Ah មានភារកិច្ចច្រើនជាមួយ Girl's Day ក្នុងប្រទេស ខណៈ Son ត្រូវប្រកបអាជីពបាល់ទាត់នៅប្រទេសអាល្លឺម៉ង់ជាមួយក្រុម Hamburger។ ដោយសារស្នេហ៍ឆ្លងទ្វីបពិបាកជួបមុខបែបនេះហើយ បានធ្វើឲ្យចំណងស្នេហ៍អ្នកទាំងពីប្រេះឆា ក្រោយស្រឡាញ់គ្នាបានប៉ុន្មានខែ។
Yoo So Young
នៅឆ្នាំ២០១៥ Son Heung Min បានបង្កាត់ភ្លើងស្នេហ៍ជាមួយតារាស្រីម្នាក់ឈ្មោះថា Yoo So Young ជាអតីតសមាជិកក្រុមចម្រៀង After School។ គ្រានោះអ្នកទាំងពីរមានអាយុខុសគ្នាដល់៦ឆ្នាំ ពោលខាងប្រុស២៣ឆ្នាំ ខាងស្រី២៩ឆ្នាំ។ រូបភាពលួចជួបគ្នារវាងអ្នកទាំង ត្រូវគេថតបានជាច្រើនសន្លឹក និងយកទៅចុះផ្សាយព្រោងព្រាត។ នៅដើមឆ្នាំ២០១៦ អ្នកទាំងពីរធ្លាប់លេចពាក្យចចាមអារ៉ាមថាបែកគ្នា ប៉ុន្តែខាងផលិតកម្មរបស់ Yoo So Young បានចេញមកបដិសេធ។ រហូតមកដល់ពេលនេះព័ត៌មានរបស់ពួកហាក់ស្ងប់ស្ងាត់ មិនដឹងថានៅបន្តស្នេហា ឬបញ្ចប់ទៅហើយ។
Jisoo
បើយោងតាមប្រភពនៅកូរ៉េខាងត្បូង បានបញ្ជាក់ថាតារាចម្រៀង Jisoo សមាជិកក្រុម Blackpink ចាប់ផ្ដើមធ្លាយរឿងទាក់ទងជាមួយតារាបាល់ទាត់ Son Heung Min ក្រោយពីពួកគេធ្វើដំណើរពីប្រទេសបារាំងថ្ងៃជាមួយគ្នា។ យ៉ាងណាមិញ ក្រោយផ្ទុះរឿងនេះ ផលិតកម្ម YG បានចេញមកបដិសេធព័ត៌មាននេះថា មិនពិតនោះទេ៕