• 2021-10-21 13:31:04
  • បាល់ទាត់

Chielliniថា​ Juventus នឹង​ល្អ​ប្រសើរ​ជាង​ឥឡូវ​ បើ​ Ronaldo ឆាប់​ចាកចេញ​លឿន​ជាង​នេះ​

  • 2021-10-21 13:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Giorgio Chiellini បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ DAZN នៅ​ក្នុង​ថ្ងៃ​នេះ​​ថា​ក្លឹប​ Juventus នឹង​ល្អ​ប្រសើរ​ជាង​ឥឡូវ​ ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ឆាប់​ចាកចេញ​ពី​ក្លឹប​នេះ​មុន​​ថ្ងៃ​ទី​២៨ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

Chiellini បាន​និយាយ​ថា​៖" និយាយ​ទៅ​ពួក​យើង​ដឹង​ថា​ Ronaldo ដល់​ចំណុច​មួយ​ដែល​គេ​ត្រូវ​ការ​ទិស​ដៅ​ថ្មី​ ក្រុម​ថ្មី​មួយ​ ដែល​គេ​ចង់​បាន​ព្រោះ​ពេល​គេ​រក​ក្រុម​បែប​អញ្ចឹង​បាន​គេ​កាន់​ល្អ​។ គេ​កំពុង​តែ​បង្ហាញ​ឲ្យ​ឃើញ​អញ្ចឹង​មែន​ហើយ​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​។​ នៅ​ Juventus នេះ​យើង​ក៏​បាន​រៀប​ស្ដារ​ក្លឹប​នេះ​ផង​ដែរ​ ប្រសិន​បើ​ Ronaldo នៅ​បន្ត​ គេ​នឹង​អាច​ជួយ​បំពេញ​បន្ថែម​យើង​ទៀត​ ប៉ុន្តែ​ជា​ធម្មតា​ទេ​ ដែល​គេ​គិត​តែ​ពី​បច្ចុប្បន្ន​កាល​នេះ​ ជាង​អនាគត​វែង​ឆ្ងាយ​បែប​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា គេ​បាន​ចាកចេញ​ ​បើ​គេ​ចាក​ចេញ​លឿន​ជាង​នេះ​ យើង​នឹង​អាច​ត្រៀម​រៀប​ចំ​ក្លឹប​យើង​ឲ្យ​ប្រសើរ​ជាង​រាល់​ថ្ងៃ​ដែរ​ ព្រោះ​ភ្លាម​ៗ​អញ្ចឹង​ យើង​គាំង​ដែរ​ហ្នឹង​ "។

Juventus នៅ​ក្នុង​ពេល​នេះ​កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៧ នៅ​ក្នុង​ការ​ប្រកួត​ Serie A ដោយ​មាន​១៤​ពិន្ទុ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់