• 2021-10-21 12:27:06
  • បាល់ទាត់

គ្រូ​ Bayern ឆ្លង​កូវីដ-១៩ ខណៈ​ធ្លាប់​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​

  • 2021-10-21 12:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Julian Nagelsmann គ្រូ​បង្គោល​ក្លឹប​ Bayern Munich បាន​រក​ឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ថ្ងៃ​នេះ​ ខណៈ​លោក​ធ្លាប់​ទទួល​បាន​វ៉ាកសាំង​បង្ការ​ជំងឺ​នេះ​គ្រប់​ចំនួន​រួច​ទៅ​ហើយ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​ Goal គ្រូ​បង្គោល​រូប​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ជា​មួយ​ក្រុម​ Bayern ទៅ​ប្រទេស​ព័រទុយហ្គាល់​ដើម្បី​ទៅ​ប្រកួត​តទល់នឹង​ក្លឹប​ Benfica ក្របខ័ណ្ឌ​ UCL ផង​ដែរ​។ ប៉ុន្តែ​ដោយ​សារ​តែ​ពេល​ទៅ​ដល់​កន្លែង​ស្នាក់​ត្រៀម​ប្រកួត​ លោក​ក៏​អារម្មណ៍​មិន​ស្រួល​ និង​បាន​សុំ​មិន​ទៅ​ចូល​រួម​ប្រកួត​ដោយ​ផ្ទាល់​។

លោក​ Nagelsmann នឹង​ត្រលប់​មក​ Bayern វិញ​ដោយ​យន្តហោះ​មួយ​ដាច់​ដោយឡែក​ ដើម្បី​ធ្វើ​ការ​ព្យាបាល​ និង​ធ្វើ​ចត្តាឡីស័ក​នៅ​ពេល​ត្រលប់​មក​ដល់អាល្លឺម៉ង់​វិញ​។

ទោះ​ជា​អវត្តមាន​គ្រូ​បង្គោល​រូប​ Bayern នៅ​តែ​អាច​ឈ្នះ​ Benfica ៤-០ ក្នុង​ប្រកួត​ខាង​លើ​នេះ​៕​

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់