• 2021-10-21 03:59:04
  • បាល់ទាត់

Peter Crouch ​ថា​បើ Pep ​ឬ Klopp ​ដឹក​នាំ Man Utd ​នោះ​តំបន់​ប្រយុទ្ធ​នឹង...

  • 2021-10-21 03:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Peter Crouch ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​លេង​ប្រយុទ្ធ​​ខ្លាំង​ជាង​នេះ ​ប្រសិន​បើ​លោក Pep Guardiola ​និង Jurgen Klopp ​ដឹក​នាំ។

United ​បាន​ភ្លាត់​របូត ០-២ ​ក្រោម​ថ្វី​ជើង​ក្រុម Atalanta| ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នៅ​តង់​ទី​១។ តែ​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​បិសាច​ក្រហម​អាច​វាយ​បក​បាន​វិញ​៣​គ្រាប់ ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​និង​បាន​ចាត់​ទុក​ថា​ជា​ការ​វាយ​បក​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​នេះ។

​តែ​សម្រាប់​ការ​មើល​ឃើញ​របស់ Crouch ​ថា​សមាជិក​ក្រុម Man Utd ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​ហាក់​មិន​សកម្ម ​ឬ​ប្រឹងប្រែង​ខ្លាំង​នោះ​ទេ។ លោក Ole ​ហាក់​ដូចជា​មិន​ចង់​ឱ្យ​កីឡាករ​លេង​ប្រឹង​សោះ​ក្នុង​ការ​ប្រយុទ្ធ​ដែល​ធ្វើ​ឱ្យ​ក្រុម​ពិបាក​រក​គ្រាប់​បាល់។ ​អតីត​កីឡាករ​ឆ្នើម​ខាង​លើ ​បន្ថែម​ថា ​ប្រសិន​បើ Man Utd ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​ឬ Klopp ​វិញ ​ធានា​តំបន់​ប្រយុទ្ធ​បិសាច​នៃ​ពេល​បច្ចុប្បន្ន ​នឹង​មុត​ស្រួច​ខ្លាំង​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់