• 2021-10-21 03:20:56
  • បាល់ទាត់

Barca ត​កុងត្រា​ថ្មី​​ឲ្យ Fati ជាមួយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ខ្ពស់​កប់​ពពក

  • 2021-10-21 03:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​បន្ត​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Ansu Fati រយៈពេល​៦​ឆ្នាំ​បន្ត​ទៀត ជាមួយ​នឹង​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ដល់​ទៅ​១​ពាន់​លាន​ផោន​ឯណោះ។

កីឡាករ​វ័យ​១៨​ឆ្នាំ​​បាន​ប្ដូរ​​ចូល​នៅ​វគ្គ​ទី​ពីរ​ក្នុង​ជំនួប​ជាមួយ Dynamo Kiev ស្របពេល​លោក Ronald Koeman ចាត់​ទុក​រូប​​គេ​ជា​កីឡាករ​សំខាន់​សម្រាប់​ការ​ប្រកួត Clasico នៅ​សប្ដាហ៍​នេះ។ Barcelona បាន​យក​ឈ្នះ Dynamo Kiev ១-០ ដោយ​រក​គ្រាប់​បាន​ពី​ខ្សែ​ការពារ Gerard Pique។

កុងត្រា​របស់ Fati ជាមួយ Barca នឹង​អស់​​ពេល​បញ្ចប់​រដូវ​កាល​នេះ ខណៈ​អ្នក​គាំទ្រ​បារម្ភ​ខ្លាច​ក្លឹប​ធំ​ៗ​ឆក​យក​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ទៅ។ ប៉ុន្តែ​ពេល​នេះ​លែង​មាន​មន្ទិល​ទៀត​ហើយ ដោយ​ភ្នាក់ងារ​របស់ Fati លោក Jorge Mendes ​និង​កីឡាករ​បាន​យល់​ព្រម​បន្ត​កុងត្រា​រយៈពេល​៦​ឆ្នាំ ជាមួយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​១​ពាន់​លាន​​ផោន។

Fati បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​របស់ Barcelona ទី​ពីរ​ដែល​មាន​​តម្លៃ​ទិញ​​ផ្ដាច់កុងត្រា​​១ពាន់​លាន​ផោន​ជាមួយ Pedri៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់