• 2021-10-21 02:04:47
  • បាល់ទាត់

Chelsea យ៉ាប់​ហើយ Lukaku និង Werner របួស​ដូច​គ្នា​កាល​ពី​យប់​មិញ

  • 2021-10-21 02:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​យក​ឈ្នះ Malmo យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៤-០ ក្នុង​ការ​ប្រកួត Champions League ​កាល​ពី​យប់​មិញ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​របស់​ពួក​គេ​ទាំង​ពីរ​គឺ Romelu Lukaku និង Timo Werner ទទួល​រង​របួស​ដូច​គ្នា។

​Chelsea ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​បាន​ប្រកួត​ចុងក្រោយ​ចាញ់ Juventus ប៉ុន្តែ​លេង​ទល់​នឹង Malmo ពួក​គេ​មិន​ឲ្យ​របូត​ពិន្ទុ​ឡើយ។ ៤​​គ្រាប់​របស់​ក្រុម​រហស្សនាម​តោខៀវ​ធ្វើ​បាន​ដោយ​កីឡាករ Christensen, Kai Havertz និង Jorginho ប៉េណាល់ទី​២​គ្រាប់​ម្នាក់​ឯង។

យ៉ាណាមិញ ប្រកួត​នេះ Lukaku បាន​ប្ដូរ​ចេញ​ត្រឹម​នាទី​ទី​២៣ ដោយ​សារ​តែ​មាន​បញ្ហា​ក​ជើង ក្រោយ Lasse Nielsen របស់ Malmo បង្ក​កំហុស​លើ។ Werner ក៏​បាន​ប្ដូរ​ចេញ​ដូច​គ្នា​មុន​តង់​ទី​មួយ​បញ្ចប់ ព្រោះ​មាន​របួស​សរសៃពួរ​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ Chelsea ឈរ​នៅ​លេខ​២​ក្នុង​ពូល​ H មាន​៦​ពិន្ទុ ក្រោម​​ក្រុម​​កំពូល​តារាង Juventus ៣​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់