• 2021-10-21 01:42:14
  • បាល់ទាត់

Man Utd ​នឹង​ទក់​សាច់​នៅ​យប់មិញ ​បើ​ប៉ះ​ក្រុម​ខ្លាំង​ជាង ​Atalanta

  • 2021-10-21 01:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Atalanta ​បាន​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម​មក​ពី​អ៊ីតាលី Atalanta ​បាន​នាំ​មុខ​ទៅ​លើ​ក្រុម​បិសាច​ក្រហម ២​គ្រាប់​មុន​ទៅ​ហើយ​នៅ​តង់​ទី​១ ប៉ុន្តែ​ក៏​ត្រូវ​ Man Utd ​វាយ​បក​បាន​វិញ​២​គ្រាប់​នៅ​តង់​ទី​២ ​និង​ថែម​បាន​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង ដោយ​ការ​តែត​របស់ Cristiano Ronaldo ​។ ​ចប់​ការ​ប្រកួត​បិសាច​ក្រហម​បាន​យក​ឈ្នះ​វិញ​ក្នុង​លទ្ធផល ៣-២ ​យក​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣​នេះ។​

​តែ​បើ​មើល​ទៅ​លើ​ទម្រង់​លេង​នៃ​ក្រុម​ទាំង​មូល​វិញ ​លោក Paul Scholes ​អតីត​កីឡាករ Man Utd ​ម្នាក់​បាន​និយាយ​ថា​នៅ​តង់​ទី​១​នោះ ​បើ​ប៉ះ​ក្រុម​ខ្លាំង​ជាង Atalanta ​បន្ដិច ​នោះ​បិសាច​ក្រហម​នឹង​របូត​គ្រាប់​បាល់​ច្រើន​ទៅ​ហើយ។ ​មួយ​វិញ​ទៀត ​លេង​បែប​នេះ​បើ​ប៉ះ​ក្រុម​ខ្លាំង ​ជា​ពិសេស Liverpool ​នា​ចុង​សប្ដាហ៍ ​អាច​នឹង​ពិបាក​ខ្លាំង​ហើយ​សម្រាប់ Man Utd៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់