- 2021-10-21 01:28:22
- បាល់ទាត់
Pique សង្គ្រោះ Barcelona បន្ដក្ដីសង្ឃឹមនៅ UCL
- 2021-10-21 01:28:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pique សង្គ្រោះ Barcelona បន្ដក្ដីសង្ឃឹមនៅ UCL
ចន្លោះមិនឃើញ
ខ្សែការពារ Gerard Pique រកបាន១គ្រាប់ជួយសង្គ្រោះក្រុម FC Barcelona ដើម្បីយកឈ្នះលើក្រុម Dynamo Kyiv ក្នុងលទ្ធផល ១-០ នៃពានរង្វាន់ UEFA Champions League ។
ក្រុម Barcelona ដូចដែលដឹងមុនការប្រកួតហើយ ពួកគេមិនអាចចាញ់ប្រកួតនេះបានទេ។ ជាក់ស្ដែង ក្រុមនេះពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយខ្សែការពារ Gerard Pique ជាអ្នករកបាន១គ្រាប់ដើម្បីយកឈ្នះលើក្រុម Dynamo បានក្នុងលទ្ធផល ១-០។ ការទទួលបាន៣ពិន្ទុនេះដែរ ក៏ជាក្ដីសង្ឃឹមខ្លាំងសម្រាប់ក្រុម Barcelona ផងដែរ ដើម្បីបន្ដប្រជែងយកកៅអីឡើងវគ្គបន្ដ។
ខណៈដែល៣ប្រកួត មាន៣ពិន្ទុនេះ ធ្វើឱ្យក្រុមរបស់លោក Ronald Koeman កំពុងឈរនៅលេខ៣ក្នុងតារាងពូល E ។ ខណៈដែលក្រុម Dynamo នៅលេខ២ មាន៤ពិន្ទុ និងក្រុម Bayern Munich នៅលេខ១មាន៩ពិន្ទុពេញ៕