• 2021-10-20 13:47:40
  • បាល់ទាត់

Benzema អត់​ទៅ​បំភ្លឺ​នៅ​តុលការ​ករណី​រឿង​អាស្រូវ​ថត​វីដេអូ

  • 2021-10-20 13:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema មិន​បាន​ចូល​ខ្លួន​ក្នុង​តុលា​ទីក្រុង​ Versailles ប្រទេស​បារាំង​ នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​​ជំនុំជម្រះ​រឿង​ក្ដី​ពាក់ព័ន្ធ​នឹង​កីឡាករ​រូប​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​ បាន​ចូល​រួម​គំរាម​ទម្លាយ​វីដេអូ​រួមរ័ក​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ខ្លួន​គឺ​ ខ្សែ​បម្រើ​ Mathieu Valbuena កាល​ពី​ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​ CNN ។

ប្រសិន​បើជា​តុលា​ពិត​ជា​រក​ឃើញ Benzema ពាក់ព័ន្ធ​រឿង​ហ្នឹង​មែន​ គេ​នឹង​អាច​ជាប់​គុក​ ៥ឆ្នាំ​ និង​បង់​ពិន័យ​ជាង​ ៨៧,០០០ដុល្លារ​។

មេធាវី​របស់​ Benzema បាន​លើក​ឡើង​ថា​មូលហេតុ​ ដែល​គេ​អវត្តមាន​នៅ​ក្នុង​ថ្ងៃ​នេះគឺ​ដោយ​សារ​តែ​ជាប់​បំពេញ​កាតព្វកិច្ច​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​។

រឿង​រ៉ាង​ខាង​លើ​នេះ​កើត​តាំង​ពី​ ខែ​មិថុនា ឆ្នាំ​២០១៥​កន្លង​មក​ដោយ​កំពុង​ហ្វឹកហាត់​សុខៗ​ Valbuena ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តេ​ទូរស័ព្ទ​មក​ណាត់​ជួប​ ដែល​តម្រូវ​ឲ្យ​កីឡាករ​បាល់ទាត់​ម្នាក់​ ដែល​ខ្លួន​ទុក​ចិត្ត​យក​លុយ​ឲ្យ​គេ​ ជា​ថ្នូរ​មិន​​ទម្លាយ​វីដេអូ​រួមរ័ក​របស់​ខ្សែ​បម្រើ​រូប​នេះ​ទៅ​កាន់​សាធារណៈ​​។ លុះ​ក្រោយ​មក​ Benzema ក៏​ពាក់ព័ន្ធ​រឿង​នេះ​ និង​បាន​ទទូច​ឲ្យ​ Valbuena បង់​លុយ​ទៅ​ជន​មិន​ស្គាល់​មុខ​នោះ​។

លុះ​សម្រេច​សម្រួល​ចុង​ក្រោយ​ Valbuena មិន​ព្រម​ និង​បាន​ប្ដឹង​ទៅ​ប៉ូលិស​ ហើយ​ក៏​ចាប់​បាន​ខ្លួន​ជន​មិន​ស្គាល់​មុខ​៤នាក់ ដែល​សង្ស័យបាន​ធ្វើ​រឿង​នេះ​ រីឯ​ Benzema ក៏​ត្រូវ​បាន​ចោទ​ពាក់ព័ន្ធ​ក្នុងការឃុបឃិតរឿង​គំរាម​ទម្លាយ​វីដេអូ​រួមរ័ក​នេះ​ផង​ដែរ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​បដិសេធ​រហូត​មក​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់