• 2021-10-20 12:47:08
  • បាល់ទាត់

Pochettinoថា​ Messi និង​ Mbappe ​លេង​ត្រូវ​ជើង​គ្នា​បណ្ដើរៗ​ហើយ​ ក្រោយ​ជួយ​ឲ្យ​ឈ្នះ​ Leipzig ៣-២

  • 2021-10-20 12:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​អ្នកសារព័ត៌មាន​ក្រោយ​ក្លឹប​លោក​ឈ្នះ​ក្លឹប​ Leipzig នៅ​ក្នុង​លទ្ធផល​ ៣-២ ក្របខ័ណ្ឌ​ UEFA Champions League នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​យល់​ថា​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe លេង​ចាប់​ផ្ដើម​ត្រូវ​ជើង​គ្នា​បណ្ដើរ​ៗ​ហើយ​។

លោក​ Pochettino បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ពួក​គេ​ (Messi និង​ Mbappe) ធ្វើ​បាន​ល្អ​ណាស់​នៅ​ក្នុង​ការ​ប្រកួត​មួយ​ហ្នឹង​ ហើយ​យើង​បាន​សង្កេត​ផង​ដែរ​ យើង​កំពុង​ធ្វើ​បាន​ប្រសើរ​ឡើង​ជា​មុន​ហើយ​ នេះ​គឺ​ដោយ​សារ​តែ​ពួក​គេ​ចាប់​ផ្ដើម​លេង​ត្រូវ​ជើង​គ្នា​ហើយ​។ ខ្ញុំ​ជឿជាក់​ថា​ អ្វីៗ​នឹង​ប្រសើរ​ជាង​ហ្នឹង​ទៀត​ ពួក​គេ​ និង​ក្រុម​ទាំង​មូល​នឹង​លេង​ត្រូវ​ជើង​គ្នា​ ជាង​ហ្នឹង​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" ហើយ​ពិត​ណាស់​នៅ​ក្រុម​យើង​សម្បូរ​កីឡាករ​មាន​សមត្ថភាព​ និង​ខំ​លេង​ច្រើន​ដូច​ជា​ Messi Mbappe និង​ថ្ងៃ​នេះ​គឺ​ Julian ដែល​លេង​បុក​ខ្លាំង​ និង​មាន​សមត្ថភាព​អស្ចារ្យ​ក្នុង​ការ​ប្រកួត "។

សូមរំលឹកផង​ដែរ​ក្នុង​ការ​ប្រកួតត​ខាង​លើ​ PSG ឈ្នះ​ Leipzig ៣-២ ដោយ​ Mbappe ស៊ុត​ចូល​១​គ្រាប់​នៅ​នាទី​ទី​៩ និង​ Messi ស៊ុត​ចូល​២គ្រាប់​ នៅ​នាទីទី៦៧ និង​នាទីទី៧៤៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម