• 2021-10-20 01:56:46
  • បាល់ទាត់

Simeone ​ខឹង​ចាញ់​មិន​ចាប់​ដៃ​ Klopp​ ​ក្រោយ​ចប់​ការ​ប្រកួត​

  • 2021-10-20 01:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Diego Simeone អ្នក​ចាត់​ការ​​​ក្រុម​បាល់ទាត់​​ Atletico Madrid មិន​បាន​ចាប់​ដៃ​ជាមួយ​លោក Jurgen Klopp ​ឡើយ​ក្រោយ​ចប់​ការ​ប្រកួត ដែល​ម្ចាស់​ផ្ទះ​​ក្រុម​របស់​អេស្ប៉ាញ​មួយ​នេះ​ចាញ់ Liverpool ៣-២​ ក្នុង​ការ​ប្រកួត UEFA Champions League ​យប់​មិញ​។

​​ក្រោយ​ចប់​ការ​ប្រកួត​ Simeone ​បាន​រត់​ចូល​បន្ទប់​​​យ៉ាង​លឿន ​ហើយ​មិន​បាន​ចាប់​ដៃ​​ជា​មួយ​លោក Klopp ដែល​ជា​ អ្នក​ចាត់​ការ​ក្រុម​​ Liverpool ឡើយ។ ​ការ​រត់​ចូល​បន្ទប់​ប្ដូរ​សំលៀក​បំពាក់​មិន​ព្រម​ចាប់​ដៃ​ជា​មួយ Klopp ដោយ​សារ​អ្នក​ចាត់​ការ​​សញ្ជាតិ​អាហ្សង់​ទីន​​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ដែល​អាជ្ញាកណ្ដាល​សម្រេច​ផ្ដល់​កាត​ក្រហម​ដល់ Antoine Griezmann និង​ ការ​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​ទី​៧៨​ ដល់​ Liverpool ។

ទាក់​ទង​ការ​​មិន​ចាប់​ដៃ​នេះ លោក Klopp ​បាន​និយាយ​ថា ​លោក​​​មិន​មាន​រឿង​អី​ត្រូវ​ខឹង​ឡើយ ពី​ព្រោះ​នេះ​ជា​ការ​អារម្មណ៍​ដែល​ក្រុម​​​របស់​ខ្លួន​បរាជ័យ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់។ រំលឹកថា​ក្រោយ​ចប់​ការ​ប្រកួត​​នៃ​​វគ្គ​សន្សំ​ពិន្ទុ​នេះ​​ Liverpool បាន​​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍ UCL ខណៈ​ដែល AT ស្ថិត​នៅ​លេខ​២​ដោយ​មាន​​៤​ពិន្ទុ៕ ​​​​​​​

ទស្សនា​វីដេអូ Hіghlіghts

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់