• 2021-10-20 01:45:08
  • បាល់ទាត់

Ajax ​ខ្លាំង​ពេក​ហើយ! ​យក​ឈ្នះ Dortmund ​បាន​ដល់ ​៤-០ ​ឈ្នះរហូត

  • 2021-10-20 01:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Ajax ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នេះ ​ដោយ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Dortmund ​ក្នុង​លទ្ធផល ​៤-០ ​ឯ​ណោះ។

​នា​រដូវ​កាល​នេះ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ទៅ​លើ​ក្រុម Ajax ​ខ្លាំង ​ជា​ពិសេស​ខ្សែ​ប្រយុទ្ធ Haller ​របស់​ពួកគេ ​ដែល​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់។ ​ជាក់​ស្ដែង​ការ​យក​ឈ្នះ​លើ​ក្រុម Dortmund ​ក្នុង​លទ្ធផល ៤-០ ​នេះ ​គឺ​ចេញ​ពី​ជើង​របស់ Sebastien Haller ​១​គ្រាប់ និង​គេ​ជា​អ្នក​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​២​គ្រាប់​ថែម​ទៀត។ ​បច្ចុប្បន្ន​នេះ Ajax ​លេង​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត ឈរ​កំពូល​តារាង ​មាន​គ្រាប់​បាល់​១១​​គ្រាប់ ​របូត​គ្រាប់​បាល់​វិញ​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

​សម្រាប់​ខ្សែ​ប្រយុទ្ធ Haller ​របស់​ពួកគេ​វិញ ​កំពុង​ឈរ​នៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ផង​ដែរ ​ដោយ​មាន​៦​គ្រាប់ ​បាន​ពី​ក្រោយ​ដោយ Salah ដែលមាន​៥​គ្រាប់៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី