• 2021-10-20 01:28:31
  • បាល់ទាត់

Messi ​ជួយ​សង្គ្រោះ​ PSG ​នៅ Champions League ​

  • 2021-10-20 01:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Leipzig ​ក្នុង​លទ្ធផល ​៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​រក​បាន​១​គ្រាប់​នៅ​នាទី​៩ ​ដើម​តង់​ទី​១ ប៉ុន្តែ​ក៏​ត្រូវ​ខាង​ក្រុម Leipzig ​ដាក់​២​គ្រាប់​វិញ​នៅ​នាទី​២៨ ​និង​៥៧។ ​ឈាន​ដល់​នាទី​៦៧ Messi ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន ​ហើយ​ក៏​មាន​ឱកាស​រក​គ្រាប់​បាល់​នាំ​មុខ​បាន​វិញ​នៅ​នាទី​៧៤ ​ដោយ​បាល់​ប៉េណាល់ទី។ ​ចប់​ការ​ប្រកួត PSG ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-២។

​ជាមួយ​លទ្ធផល​នេះ​ដែរ ​ក្រុម PSG ​បាន​ឈរ​នៅ​កំពូល​តារាង​ឆ្លង​កាត់​៣​ប្រកួត​មាន​៧​ពិន្ទុ។ ​ក្រុម​លេខ​២ ​គឺ Manchester City ​ដែល​មាន​៦​ពិន្ទុ ​ក្រុម​លេខ​៣ Club Brugge ​មាន​៤​ពិន្ទុ ​និង​ក្រុម Leipzig ​នៅ​លេខ​៤ ​ដែល​ឆ្លង​កាត់​៣​ប្រកួត ​ចាញ់​ទាំង​៣៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់