• 2021-10-19 13:17:01
  • បាល់ទាត់

Aguero ទម្លាយ​ថា​ មិត្ត​រួម​ក្រុម​ចង់​ឲ្យ​​ពាក់​​អាវ​លេខ​១០ របស់​ Messi ប៉ុន្តែ​គេ​បដិសេធ​

  • 2021-10-19 13:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​និយាយ​​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ មិត្ត​រួម​ក្រុម​ Barcelona ជា​ច្រើន​ចង់​ឲ្យ​គេ​ពាក់​អាវ​លេខ​១០ របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi ប៉ុន្តែ​គេ​បដិសេធ​។

Aguero បាន​និយាយ​ថា​៖" ខ្ញុំ​បាន​រើស​យក​អាវ​លេខ​១៩ ព្រោះ​វា​អត់​មាន​ម្ចាស់​នៅ​ក្លឹប​ហ្នឹង​។ ណា​មួយ​ខ្ញុំ​ក៏​ពាក់​លេខ​ហ្នឹង​ផង​ដែរ​នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ "។

កីឡាករ​នេះ​ប​ន្ត​ថា​៖" មិត្ត​រួម​ក្រុម​ជា​ច្រើន​ធ្លាប់​ចង់​ឲ្យ​ខ្ញុំ​ពាក់​អាវ​លេខ​១០ ប៉ុន្តែ​ខ្ញុំ​មិន​បដិសេធ​មិន​ព្រម​។ ព្រោះ​តាម​ពិត​ទៅ​ អាវ​លេខ​១០​ហ្នឹង​កីឡាករ​វ័យ​ក្មេង​របស់​យើង​គឺ Ansu Fati បាន​ពាក់​សម​ហើយ​ "។

Aguero ទើប​តែ​ចូល​លេង​ឲ្យ​ Barca បាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវកាល​ឆ្នាំ​២០២០/២១ ដោយ​កីឡាករ​នេះ​ទើប​ជា​សះ​ស្បើយ​ពី​របួស​កំភួន​ជើង​ខាង​ស្ដាំ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់