• 2021-10-18 13:33:17
  • បាល់ទាត់

Mourinho ចាក​ចេញ​ពី​ប្រកួត​ដោយ​ទឹក​មុខ​មួម៉ៅ​ខ្លាំង​ ក្រោយ​ចាញ់​ Juventus ទាំង​មិន​អស់​ចិត្ត​

  • 2021-10-18 13:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រូបង្គោល​ក្លឹប​ Roma បាន​បង្ហាញ​ទឹក​មុខ​យ៉ាង​មួម៉ៅ​ខ្លាំង​បំផុត​ ក្រោយ​ក្រុម​លោក​ចាញ់​ប្រកួត​នឹង​ក្លឹប​ Juventus ក្នុង​លទ្ធផល​ ១-០ ទាំង​មិន​អស់​ចិត្ត​នៅ​ក្នុង​ថ្ងៃ​នេះ​(ម៉ោង​កម្ពុជា)។

នៅ​ក្នុង​ប្រកួត​ខាង​លើ​ Juventus បាន​ចូល​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​នាទី​ទី​១៦ ដោយ​ខ្សែ​ប្រយុទ្ធ​ Moise Kean លុះ​ក្រោយ​មកនៅ​កំឡុង​នាទី​ទី​៤៣ ខាង​ Roma ក៏​បាន​ស៊ុត​ចូល​មួយ​គ្រាប់​ ប៉ុន្តែ​អាជ្ញាកណ្ដាល​មិន​ឲ្យ​ ដោយ​ឲ្យ​ស៊ុត​ប៉េណាំងទី​ប៉ះ​ប៉ូវ​វិញ​ ប៉ុន្តែ​ខ្សែ​បម្រើ​ Jordan Veretout ស៊ុត​មិន​ចូល​។

ដោយ​សារ​បញ្ហា​មិន​ឲ្យ​គ្រាប់​នេះ​ហើយ​ធ្វើ​ឲ្យ​ Mourinho មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ និង​លើក​ម្រាម​បី​ ឌឺដង​ដល់​អ្នក​គាំទ្រ​ Juventus ដែល​តំណាង​ឲ្យ​កាល​​លោក​ធ្លាប់​ដឹកនាំ​ក្លឹប​​ Inter Milan ឈ្នះ​ពាន​៣ ធំ​ៗ​ក្នុង​ឆ្នាំ​តែ​មួយ​​។

មួយ​វិញ​ទៀត​លោក​ក៏​បាន​ឌឹដង​​ក្រុម​ Juventus កំសាក​ផង​ដែរ​ដោយ​លោក​បាន​និយាយ​៖" ពាក្យ​ទាំង​អស់​ដែល​ Juventus បាន​និយាយ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ ដែល​យើង​បាន​ឮ​សង្ឃឹម​ថា​ ពួក​គេ​នឹង​និយាយ​ជា​សាធារណៈ​។ ពួក​គេ​ដឹង​ថា​ពួក​គេ​ពិបាក​លេង​ទប់​ទល់​នឹង​យើង​ណាស់​។ និយាយ​ទៅ​ខ្ញុំ​ធ្លាប់​ឈ្នះ​ប្រកួត​នៅ​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ទាំង​ដែល​លេង​មិន​សូវ​បាន​ល្អ​ តែ​ថ្ងៃ​នេះ​យើង​លេង​បាន​ល្អ​ បែរ​ជា​ចាញ់​ទៅ​វិញ​ "។

Roma នៅ​ក្នុង​ពេល​នេះ​កំពុង​ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​ទី​៤ ក្នុង​ការ​ប្រកួត​ Serie A ដោយ​មាន​ ១៥​ពិន្ទុ​ ខណៈ​ Napoli ជា​អ្នក​នាំ​មុខ​នៃ​ការ​ប្រកួត​លីគ​កំពូល​នេះ​ មាន​២៤ពិន្ទុ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់