• 2021-10-18 03:30:44
  • បាល់ទាត់

មក​ដឹង​​រឿង​ពី​ក្រោយ​ការ​ប្រកួត​របស់ Real និង AT Madrid ត្រូវ​ពន្យារពេល​

  • 2021-10-18 03:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

La Liga បាន​ផ្អាក​ការ​ប្រកួត​សប្ដាហ៍​​ទី​៩​រវាង Real Madrid vs Athletic Bilbao និង Granada vs At Madrid ដែល​ត្រូវ​លេង​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​ដោយ​សារ​តែ​បញ្ហា​កីឡាករ។

Real Madrid និង AT Madrid បាន​ដាក់​​សំណើ​​សុំ​ពន្យារ​ការ​ប្រកួត​ក្នុង​សប្ដាហ៍​មុន​ ហើយ​ត្រូវ​បាន​យល់​ព្រម​ដោយ​​ក្រុម​ប្រឹក្សា​កីឡា​អេស្ប៉ាញ។ មូលហេតុ​ព្រោះ​តែ​កីឡាករ​​​អាមេរិក​ខាង​ត្បូង​របស់​ពួក​គេ​ជាប់​ភារកិច្ច​លេង​ឲ្យ​ជម្រើសជាតិ​មិន​អាច​មក​ប្រកួត​ទាន់​ពេល​វេលា។

ប្រទេស​ទាំង​១០​ក្នុង​​តំបន់​អាមេរិក​ខាង​ត្បូង (CONMEBOL) បាន​សម្រេច​ចិត្ត​បន្ថែម​ការ​ប្រកួត​សម្រាប់​ជុំ​​វគ្គ​ជម្រុះ World Cup ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​​មិន​អាច​មក​ជួយ​ក្រុម​អាជីព​ទាន់​ពេល។ ទាំង Real និង AT Madrid សុទ្ធ​តែ​មាន​កីឡាករ​មក​ពី​អាមេរិក​ខាង​ត្បូង​ច្រើន​ដូច​គ្នា ទើប​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ស្នើ​សុំ​ពន្យារ​ការ​ប្រកួត៕ ​

ប្រភព៖ AS English ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់