- 2021-10-14 12:40:08
- បាល់ទាត់
Aguero អន់ចិត្តអត់ជាប់បេក្ខភាពឈ្នះ Ballon d'Or តែ Messi ប្រាប់ថា ទាល់ឈ្នះ UCL ទើបមានឱកាស
- 2021-10-14 12:40:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aguero អន់ចិត្តអត់ជាប់បេក្ខភាពឈ្នះ Ballon d'Or តែ Messi ប្រាប់ថា ទាល់ឈ្នះ UCL ទើបមានឱកាស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Sergio Aguero បានអន់ចិត្តនៅពេលអត់ជាប់បេក្ខភាពឈ្នះពាន Ballor d'Or នៅក្នុងឆ្នាំនេះ ដោយខ្លួនបានងឿងឆ្ងល់ជាខ្លាំងថាមូលហេតុអ្វី ដែលខ្លួនត្រូវបានគេមើលរំលង។
Aguero បាននិយាយទៅកាន់កាសែតអេស្ប៉ាញ El Pais ថា៖" ជាច្រើនដងហើយខ្ញុំឆ្ងល់ថា នូវខ្វះអីទៀត។ អញ្ចឹងថ្ងៃមួយក៏ខ្ញុំបានសួរ Messi ពីរឿងហ្នឹង ហើយគេក៏ប្រាប់ខ្ញុំវិញថាដើម្បីឲ្យមានឱកាសឈ្នះពាន Ballon'dOr នេះខ្ញុំត្រូវតែឈ្នះពាន Champions League ហើយគេនិយាយហ្នឹងពិតជាត្រឹមត្រូវ "។
កីឡាករនេះបន្តថា៖" មួយវិញទៀតអ្វីដែលសំខាន់ដែរនោះ បើឈ្នះពានធំៗអីជាមួយក្រុមជម្រើសជាតិរបស់យើងនោះក៏អាចមានឱកាសដែរ។ ជាក់ស្ដែងដូចកាល Take Fabio អញ្ចឹង កាលពីឆ្នាំ២០០៦ គេឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិគេ "។
Aguero មិនដែលធ្លាប់ឈ្នះពាន Ballon d'Or ម្ដងទេនៅក្នុងអាជីពរបស់គេ ដោយកាលលេងនៅ Man City កីឡាករនេះរកបាន ២៦០គ្រាប់ ក្នុង ៣៩០ប្រកួតខណៈដែរពេលផ្លាស់មកលេងនៅ Barca មិនទាន់បានចូលលេងប្រកួតម្ដងទេ ដោយសារបញ្ហារបួសសាច់ដុំកំភួនជើងស្ដាំធ្ងន់ធ្ងរ៕