- 2021-10-13 13:27:19
- បាល់ទាត់
Aguero ត្រលប់មកហ្វឹកហាត់នៅ Barca ធម្មតាវិញ ក្រោយព្យាបាលរបួស ២ខែ
- 2021-10-13 13:27:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aguero ត្រលប់មកហ្វឹកហាត់នៅ Barca ធម្មតាវិញ ក្រោយព្យាបាលរបួស ២ខែ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានគេប្រទះឃើញមកហ្វឹកហាត់នៅក្លឹប Barcelona ធម្មតាវិញ និងថែមទាំងបានចូលប្រកួតហាត់សមនឹងក្លឹប UE Cornella ផងដែរនៅក្នុងថ្ងៃនេះ ក្រោយព្យាបាលរបួសអស់រយៈពេលពីរខែ។
ក្រោយចូលរួមចំណែកជួយក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួនឲ្យឈ្នះពាន Copa America ឆ្នាំ២០២១នេះ Aguro ក៏បានមកហ្វឹកហាត់ជាមួយ Barca មួយរយៈក៏ស្រាប់តែនៅកំឡុងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ខ្សែប្រយុទ្ធរូបនេះក៏មានបញ្ហាសាច់ដុំកំភួនជើងស្ដាំធ្ងន់ធ្ងរ ដែលត្រូវឲ្យសម្រាកព្យាបាលច្រើន និងហ្វឹកហាត់បានតែម្នាក់ឯងតិចតួចប៉ុណ្ណោះ។
យ៉ាងណាក្ដីបើតាមការចុះផ្សាយរបស់ Fotmob ទោះជា Aguero ត្រលប់មកហ្វឹកហាត់ដូចធម្មតាវិញនៅក្នុងថ្ងៃនេះក្ដី ប៉ុន្តែមិនទាន់ដឹងច្បាស់ថាកីឡាករនេះនឹងអាចចូលជួយ Barca តទល់នឹង Valencia នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ខាងមុខនៅឡើយទេ។
សូមរំលឹកផងដែរថាAguero ផ្លាស់មក Barca ពី Man City ដោយគ្មានតម្លៃខ្លួននោះទេ ដោយសារតែរបួសមួយនេះ កីឡាករនេះមិនធ្លាប់ចូលជួយក្លឹបម្ដងនៅឡើយទេ៕
ប្រភព៖ Fotmob