• 2021-10-13 12:50:33
  • បាល់ទាត់

Wenger ​ថា​ បាល់​ Off Side ក្នុង​ប្រកួត​ World Cup 2022 នឹង​ចាប់​ដោយ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​

  • 2021-10-13 12:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Arsene Wenger ប្រធាន​អភិវឌ្ឍ​បាល់ទាត់​ពិភពលោក​របស់​ FIFA បាន​និយាយ​ទៅ​កាន់​ Goal នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ការ​សម្រេច​ទៅ​លើ​បាល់​ Off Side ក្នុង​ប្រកួត​ World Cup 2022 នឹង​សម្រេច​ដោយ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​។

លោក​ Wenger បាន​និយាយ​ថា​៖" យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​បង្កើន​ល្បឿន​ក្នុង​សេចក្ដី​សម្រេច​ណា​មួយ​ក្នុង​ពេល​ប្រកួត​ឲ្យ​បាន​លឿន​ ជា​ពិសេស​គឺ​រឿង​បាល់​ Off Side តែ​ម្ដង​។ នៅ​ក្នុង​ប្រកួត​ World Cup 2022 យើង​នឹង​អាច​សម្រេច​បាល់​ Off Side បាន​លឿន​ជាង​មុន​។ អញ្ចឹង​វា​នឹង​ជួយ​បង្កើន​ពេល​ដល់​ការ​ប្រកួត​បាន​ច្រើន​ ហើយ​មួយ​នេះ​ទៀត​នេះ​ជា​អ្វី​ដែល​ VAR អាច​បង្ក​កំហុស​ច្រើន​ "។

លោក​បាន​បន្ត​ថា​៖" ​យើង​នឹង​ទទួល​បាន​ការ​សម្រេច​ច្បាស់​លាស់​តែ​ម្ដង​ បន្ទាប់​មក​អ្នក​ដឹង​ហើយ​ថា​អ្នក​ចង់​បាន​ការ​សម្រេច​ដ៏​ត្រឹម​ត្រូវ​ ឬ​ក៏​យ៉ាង​ណា​។ និយាយ​ទៅ​ World Cup 2022 នេះ​ជា​ឱកាស​ដ៏​ល្អ​ ដែល​ការ​ចាប់​លើ​ បាល់​ Off Side នឹង​សម្រេច​លើ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង​។ មួយ​ទៀត​ទៅ​មុខ​ទៅ​ មាន​ការ​អភិវឌ្ឍ​បែប​ធំៗ​អញ្ចឹង​ លើ​ប្រព័ន្ធ​អាជ្ញាកណ្ដាល​ម្ដង​ "។

World Cup 2022 នឹងអាច​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់