- 2021-10-12 13:53:43
- បាល់ទាត់
អតីតអ្នកចាំទី Man Utd នេះបានទៅលេងនៅ Serie A ហើយ ក្រោយអត់បានលេងមួយរដូវកាលពេញ
- 2021-10-12 13:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកចាំទី Man Utd នេះបានទៅលេងនៅ Serie A ហើយ ក្រោយអត់បានលេងមួយរដូវកាលពេញ
ចន្លោះមិនឃើញ
Sergio Romero អតីតអ្នកចាំទីក្លឹប Manchester United បានទៅលេងឲ្យក្លឹប Venezia ជាផ្លូវការហើយនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបផ្ទាល់។
ក្លឹបអ៊ីតាលីខាងលើនេះបាននាំយក Romero ដោយមិនអស់ថ្លៃចំណាយលុយលើតម្លៃខ្លួនកីឡាករនេះឡើយ ដោយអ្នកចាំទីរូបនេះបានដាច់កុងត្រាជាមួយក្លឹប Manchester United តាំងពីថ្ងៃទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ។
Romero បានព្រមព្រៀងចុះកុងត្រាជិតមួយឆ្នាំជាមួយក្លឹប Venezia នេះដោយចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ សម្រាប់ថ្លៃពលកម្មវិញ មិនទាន់មានប្រភពច្បាស់ការណាមួយចុះផ្សាយនោះទេ តែបើកាលលេងឲ្យ Man Utd កីឡាករនេះទទួលបានជាង ៩២,០០០ដុល្លារ ក្នុងមួយសប្ដាហ៍។
គួរបញ្ជាក់ផងដែរថា អ្នកចាំទីរូបនេះធ្លាប់បានឲ្យ Man Utd រយៈពេល៦ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ដោយចូលរួមបាន៦១ប្រកួត ប៉ុន្តែនៅក្នុងរដូវកាលមុនឆ្នាំ២០២០/២១ កន្លងទៅនេះ Romero មិនត្រូវបានខាងក្លឹបដាក់ឲ្យចូលលេងក្នុងការប្រកួតសោះ៕