• 2021-10-12 10:56:34
  • បាល់ទាត់

មក​ស្គាល់​ម្ចាស់​ក្លឹប​បាល់ទាត់​ទាំង​១០ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​ពេល​នេះ​

  • 2021-10-12 10:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​ទាំង​១០ ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពេល​នេះ​ បើ​យោង​តាម​ទិន្នន័យ​របស់​សារព័ត៌មាន​ BT Sport

១. មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីត៖ មានព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ជា​​ប្រធាន និងជា​​រាជ​ទាយាទ​រាជវង្ស​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ជា​​ម្ចាស់​ថ្មី​​ក្លឹប​ Newcastle មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង​ ៤៣៧ពាន់​លាន​ដុល្លារ​។

២. ព្រះអង្គម្ចាស់​ Sheikh Mansour៖ ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ប្រធានាធិបតី​អេមីរ៉ាតអារ៉ាប់រួម​ ដែល​ជា​ម្ចាស់​ក្លឹប​ Manchester City មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៣២​ពាន់​លាន​ដុល្លារ​។

៣. លោក​ Dietrich Mateschitz៖ សហ​ស្ថាបនិក​ក្រុមហ៊ុន​ភេសជ្ជៈ​ Red Bull ដែល​ជា​ម្ចាស់​ក្លឹប​ Red Bull Salzburg មាន​ទ្រព្យ​សម្បត្តិ​ជាង​ ២២​ពាន់​លាន​ដុល្លារ​។

៤. លោក​ Andrea Agnelli៖ សមាជិក​ក្រុម​ប្រឹក្សាភិបាល​ក្រុម​ហ៊ុន​ផលិត​យាន​ត្រកូល​ Agnelli ដោយ​មាន​ក្រុម​ហ៊ុន​ Stellantis និង​ Exor ដែល​ជា​ម្ចាស់​ក្លឹប​ Juventus មាន​ទ្រព្យ​សម្បត្តិ​ជាង​ ១៥​ពាន់​លាន​ដុល្លារ​។

៥. លោក​ Roman Abramovich៖ ម្ចាស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​ ដែល​ជា​ម្ចាស់​ក្លឹប​ Chelsea មាន​ទ្រព្យ​សម្បត្តិ​ជាង​ ១៣​ពាន់​លាន​ដុល្លារ​។

៦. លោក​ Philip Anschutz៖ មហា​សេដ្ឋី​មាន​ក្រុម​ហ៊ុន​ក្នុង​ដៃ​ជា​ច្រើន​មាន​ទាំង​វិស័យ​ឧស្សាហកម្ម​ កម្សាន្ត​ សារព័ត៌មាន​ ដែល​ជា​ម្ចាស់​ក្លឹប​ LA Galaxy មាន​ទ្រព្យ​សម្បត្តិ​ជាង​ ១១​ពាន់​លាន​ដុល្លារ​។

៧. លោក​ Stan Kroenke៖ ម្ចាស់​ក្រុមហ៊ុន​កីឡា​ និង​កម្សាន្ត​ Kroenke Sports & Entertainment ដែល​ជា​ម្ចាស់​ក្លឹប​ Arsenal ផង​ដែរ​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៩.២​ពាន់​លាន​ដុល្លារ​។

៨. លោក​ Nasser Al Khelaifi៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុម​ហ៊ុន​វិនិយោគ​ Qatar Sports Investments ដែល​ជា​ម្ចាស់​ក្លឹប​ Paris Saint Germain មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៨.៩​ពាន់​លាន​ដុល្លារ​។

៩. លោក​ Zhang Jindong៖ ស្ថាបនិក​ក្រុមហ៊ុន​ E-commerce Suning.comដែល​ជា​ម្ចាស់​ក្លឹប​ Inter Milan មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៨.៤​ពាន់​លាន​ដុល្លារ​។

១០. លោក​ Guo Chuangchang៖ ប្រធាន​ក្រុម​ហ៊ុន​ Fosun International Limited ដែល​ជា​ម្ចាស់​ក្លឹប​ Wolverhampton Wanderers មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៧​ពាន់​លាន​ដុល្លារ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់