• 2021-10-11 04:52:19
  • បាល់ទាត់

នៅ​៣គ្រាប់ទៀត CV11 នឹងតាមទាន់កំណត់ត្រាលោក ហុក សុចិត្រា នៅជម្រើសជាតិ

  • 2021-10-11 04:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបាន១៧គ្រាប់ហើយឱ្យ​ក្រុមជម្រើសជាតិកម្ពុជា​ឈុត​ធំ បើចាប់គិតតាំងពីឆ្នាំ២០១៣ រហូតមកទល់នឹងពេលនេះ។

គ្រាប់បាល់ទី១៧របស់ខ្សែប្រយុទ្ធមក​ពី​ក្លឹបបឹងកេត រកបាននៅ​ពេលកម្ពុជាយកឈ្នះលើកោះហ្គាំនៅទឹកដីកណ្ដាលបារ៉ែន ១-០ កាលពីថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០២១ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff បន្ទាប់​ពី​ទទួលបាល់​យ៉ាង​ស្អាត​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ភ្នំពេញក្រោន លឹម ពិសុទ្ធ។

ក្នុង​ការ​ប្រកួត​ជាមួយ​កោះហ្គាំ ចាន់ វឌ្ឍនាកា ទទួលបាន​ទំនុក​ចិត្ត​ពី​លោក Keisuke Honda លេង​ជម្រើស​១១​នាក់​ដំបូង និង​លេង​៩០​នាទី​ពេញ បន្ទាប់​ពី​អាក់ខាន​ជាប់​ជម្រើស​ជាតិ​អស់​មួយ​រយៈ​ធំ។

ការ​ផ្ដល់​ទំនុក​ចិត្ត​ពី​គ្រូ​បង្វឹក​ និង​លោក Honda នេះ​ដែរ​ត្រូវ​បាន​គេរំពឹងថា ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពត អាចនឹងបង្ហាញ​ខ្លួន​នៅ​ប្រកួត​បន្ទាប់ អាច​រកគ្រាប់​បាល់​បាន​បន្ថែម​ទៀត និង​អាច​តាមទាន់​កំណត់រកគ្រាប់បាល់បានច្រើនជាងគេរបស់អតីតខ្សែប្រយុទ្ធឆ្នើម​កម្ពុជា ហុក សុចិត្រា (មាន២០គ្រាប់) នៅជម្រើសជាតិឈុតធំក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី