• 2021-10-11 01:46:17
  • បាល់ទាត់

គោលដៅ​ធំ! Honda ​ក៏​ចង់​ឃើញ​កម្ពុជា ​លេង​ឈ្នះ​វៀតណាម ​និង​ថៃ ដែរ​

  • 2021-10-11 01:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​យក​ឈ្នះ​លើ​ក្រុម​ហ្គាំ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff ​នៅ​ជើង​ទី​១។

​ត្បិត​តែ​លទ្ធផល​ទទួល​បាន​ជ័យជម្នះ​មែន ប៉ុន្តែ​បើ​តាម​សម្ដី​របស់​លោក​ Keisuke Honda ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និយាយ​ថា​លោក​បែរ​ជា​មិន​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​ក្រុម​ទៅ​វិញ​នៅ​ពេល​ប៉ះ​ក្រុម​ខ្សោយ​បែប​នេះ។ ​លោក​ថា ​លោក​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​កម្ពុជា​លេង​ល្អ ​បើ​ទោះ​ជា​ចាញ់​ក្រុម​ខ្លាំង​ក៏​ដោយ ​ជា​ជាង​ការ​ឈ្នះ ​តែ​លេង​មិន​បាន​ល្អ​ទាល់​តែ​សោះ។

​បើ​បន្ដ​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​មិន​ល្អ ​តែ​ឈ្នះ​ក្រុម​ខ្សោយ​បែប​នេះ ​លោក Honda ​សួរ​បក​វិញ​ថា​តើ​ពេល​ណា​ទៅ ទើប​កម្ពុជា​អាច​ឈ្នះ​ឬ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ក្បែរ​ខាង ​ថៃ ​ឬ​វៀតណាម ​បាន។ ​លោក ​ចង់​ឱ្យ​គ្រប់​គ្នា​យល់​ដឹង​ពី​តាក់តិច ​ដែល​ជា​កត្តា​សំខាន់​ធ្វើ​ឱ្យ​ក្រុម​អាច​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​បាន៕

រូបភាព៖ FFC

អត្ថបទ៖ យ៉ា ណុត

មតិយោបល់