• 2021-10-04 13:22:06
  • បាល់ទាត់

Iniestaថា​ គេ​ចង់​ត្រលប់​មក​កាន់​ Barcelona វិញ​ក្នុងពេល​ណា​មួយ​

  • 2021-10-04 13:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Andres Iniesta អតីត​កីឡាករ​របស់​ក្លឹប​ Barcelona និង​បច្ចុប្បន្ន​កីឡាករ​របស់​ក្លឹប​ Vissel Kobe ដែល​ជា​ក្លឹប​មួយ​នៅ​ក្នុង​លីគ​ជប៉ុន​បាន​ធ្វើ​ការ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ BBC កាល​ពី​ពេល​ថ្មីៗ​នេះ​។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នេះ​សារព័ត៌មាន​នេះ​បាន​សួរ​ថា​ តើ​ធ្លាប់​មាន​គិត​​ចង់​ត្រលប់​ទៅ​ក្លឹប​ចាស់​របស់​ខ្លួន​វិញ​ទេ​?

Iniesta បាន​ភ្លាម​វិញ​ថា​៖" បាទ​ពិត​ជា​ចង់​ទៅ​វិញ​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​វា​នឹង​កើត​ព្រោះ​ Barca ជា​ក្លឹប​ដែល​ខ្ញុំ​ធ្លាប់​លេង​ឲ្យ​ច្រើន​ឆ្នាំ​ណាស់​។ អ្នក​មិន​ដឹង​ទេ​ថា​នឹង​អ្វី​កើត​ឡើង​នៅ​ពេល​អនាគត​។ អ្នក​មិន​ដឹង​ទេ​ថា​ ផ្លូវ​ណា​ដែល​ខ្ញុំ​​មាន​លទ្ធភាព​ត្រលប់​មក​វិញ​ ឬ​ក៏​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​រឿង​ហ្នឹង​កើត​ឡើង​បាន​ "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" និយាយ​ទៅ​វា​មាន​កត្តា​ច្រើន​ដែល​ធ្វើ​ឲ្យ​រឿង​មិន​គួរ​ឲ្យ​កើត​មាន​អញ្ចឹង​ៗកើត​ឡើង​ តែ​បើ​សួរ​ខ្ញុំ​ថា​ចង់​ត្រលប់​មក​វិញ​អត់​ ចម្លើយ​របស់​ខ្ញុំ​ច្បាស់​ណាស់​គឺ​ចង់​ត្រលប់​មក​វិញ​ "។

សូម​រំលឹក​ផង​ដែរ​ថា​ Iniesta ធ្លាប់​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Barcelona ១៦ឆ្នាំ​ ដោយ​ធ្លាប់​ចូល​លេង​បាន​៦៣៧ប្រកួត​ រក​គ្រាប់​បាល់​បាន​៥៧គ្រាប់​ និង​ឈ្នះ​ពាន​ជា​ច្រើន​ជា​មួយ​ក្លឹប​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី