- 2021-09-27 11:32:53
- បាល់ទាត់
Giroud ប្រាប់ពីមូលហេតុដែលខ្លួនចាកចេញពី Chelsea ទៅ AC Milan
- 2021-09-27 11:32:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giroud ប្រាប់ពីមូលហេតុដែលខ្លួនចាកចេញពី Chelsea ទៅ AC Milan
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Olivier Giroud បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Telefoot នៅក្នុងថ្ងៃនេះពីមូលហេតុដែលគេធ្វើការសម្រេចចិត្តចាកចេញពីក្លឹបអង់គ្លេស Chelsea ទៅកាន់ក្លឹបអ៊ីតាលី AC Milan សម្រាប់រដូវកាលឆ្នាំ២០២១/២២នេះ។
Giroud បាននិយាយថា៖" ខ្ញុំចូលចិត្តនៅ Premier League នេះណាស់ប៉ុន្តែមានចំណុចខ្លះ ដែលធ្វើឲ្យខ្ញុំត្រូវតែធ្វើការសម្រេចចិត្តបែបនេះ។ ខ្ញុំធ្លាប់បានប្រាប់អ្នកចាត់ការ Thomas Tuchel ថានៅ៣ខែចុងក្រោយ នៃរដូវកាលមុនហ្នឹងគឺពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ "។
កីឡាករនេះបន្តថា៖" អញ្ចឹងច្បាស់ណាស់ជម្រើសរបស់ខ្ញុំគឺមានតែចាកចេញពី Chelsea ហ្នឹងឯង។ ខ្ញុំបន្តដំណើរទៅមុខ ដោយមានអារម្មណ៍ ក៏ដូចជាបទពិសោធន៍ល្អៗជាមួយក្លឹបនេះណាស់ តែម៉េចក៏ដោយខ្លះក៏ល្អទៅ ខ្លះក៏មិនល្អទៅ តែយើងធ្លាប់ឈ្នះពានសំខាន់ៗ៣ដងជាមួយគ្នា "។
Giroud ធ្លាប់ឈ្នះពាន៣ដងជាមួយ Chelsea ដូចជាពាន FA Cup ពាន Europa League និងពាន Champions League។ នៅខណៈនេះ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះមកលេងឲ្យ AC Milan ដោយចូលរួមលេងបាន៤ប្រកួត និងរកគ្រាប់បាល់បាន២គ្រាប់៕