• 2021-09-27 03:46:35
  • បាល់ទាត់

ជាប់​ជម្រើសជាតិជា​ថ្មី​ម្ដងទៀត ឡុង ម៉េងហាវ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល

  • 2021-09-27 03:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡុង ម៉េងហាវ ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាជ្រើសរើសឱ្យ​ចូលក្នុងបញ្ជីក្រុមជម្រើសជាតិឈុតធំ ដើម្បីត្រៀមការប្រកួត AFC ASIAN CUP CHINA 2023 Qualifiers (Playoff) និង AFC U23 ASIAN CUP Uzbekistan 2022 – Qualifiers។

ឡុង ម៉េងហាវ កណ្ដាល

មានឈ្មោះជាថ្មីម្ដងទៀតនេះ ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញការភ្ញាក់ផ្អើល ព្រោះនេះជាក្ដីស្រមៃរបស់កីឡាករគ្រប់រូប ខណៈតំណែងបានលេងនៅក្រុមគោព្រៃកម្ពុជា មានការប្រកួតប្រជែងយ៉ាង​ខ្លាំងក្លា។

អតីតកីឡាករសាលាបាល់ទាត់ជាតិបាទី និងអគ្គិសនីកម្ពុជា បានបង្ហើបថា ៖«វាជារឿងភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ព្រោះវាពិបាកប្រកួតប្រជែងជាមួយគេ ប្រកួតប្រជែងដើម្បីមានឈ្មោះជាប់ជម្រើសជាតិ ដូចគេគ្រប់គ្នាក៏ចង់ជាប់ដូចខ្ញុំដែរ តែអ្នកខ្លះអត់ទាន់ដល់ពេល អត់ទាន់មានឱកាស អត់ទាន់មានសំណាង»។

ឡុង ម៉េងហាវ បានបន្ថែមថាកីឡាករមិន​ចេះតែជាប់ជម្រើសជាតិរហូតទេ លុះត្រាតែកីឡាករនោះមានការប្រកួតប្រជែងខ្លាំង និងហែលឆ្លងឧបសគ្គច្រើន ហើយរូបគេបានជាប់ជាថ្មីម្ដងទៀតនេះក៏ដោយសារគេមាន​ការ​ប្រកួតប្រជែងក្នុងលីគខ្លាំងដែរ​។

នៅលីគកំពូលកម្ពុជារដូវកាលនេះ ឡុង ម៉េងហាវ បានបង្ហាញខ្លួនសឹងគ្រប់ការប្រកួតឱ្យ​ក្លឹបអង្គរថាយហ្គឺរ ហើយ​រូប​គេ​រកបាន៤គ្រាប់ និងបញ្ជូនបាល់់ឱ្យ​មិត្តរួមក្រុមបានចំនួន៥លើក។

តាមការបញ្ជាក់របស់ម៉េងហាវ តាំងពីយុវជនមកដល់ពេលនេះ រូបគេមិនបានជាប់ជម្រើសជាតិតែម្ដងគត់គឺធ្វើតេស្តធ្លាក់ U22 នៅឆ្នាំ២០២០។

សឿត បារាំង និង ឡុង ម៉េងហាវ

ក្រៅពី ឡុង ម៉េងហាវ ក្លឹបអង្គរថាយហ្គឺរនៅមានកីឡាករ សឿត បារាំង ម្នាក់ទៀតដែលមានឈ្មោះក្នុងបញ្ជីជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតព្រឹត្តិការណ៍ AFC ASIAN CUP CHINA 2023 Qualifiers (Playoff) និង AFC U23 ASIAN CUP Uzbekistan 2022 - Qualifiers ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅប្រទេសបារ៉ែននិងជប៉ុន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់