/Football-(3)/61512b53a2e96_1632709440_medium.jpg)
- 2021-09-27 02:32:36
- បាល់ទាត់
ក្លឹបអង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនផ្ដល់១ម៉ឺន១ពាន់ដុល្លារដល់ខេត្តសៀមរាបប្រយុទ្ធកូវីដ
- 2021-09-27 02:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបអង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនផ្ដល់១ម៉ឺន១ពាន់ដុល្លារដល់ខេត្តសៀមរាបប្រយុទ្ធកូវីដ
ចន្លោះមិនឃើញ
លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺនិងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបបានផ្តល់ថវិកាចំនួន ១ម៉ឺន ១ពាន់ដុល្លារសហរដ្ឋអាមេរិកជូនដល់សាលាខេត្តក្រោមវត្តមានឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។
ការផ្តល់ជាអំណោយទាំងនេះ គឺជាវប្បធម៌ចែករំលែកក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍នាពេលបច្ចុប្បន្ន។ អំណោយទាំងនេះរដ្ឋបាលខេត្តនឹងធ្វើការបែងចែកដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅតាមបណ្តាក្រុង ស្រុកដែលជាតំបន់ក្រហម។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺនិងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបដែលតែងតែចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងគ្រាំបាកគ្រប់កាលៈទេសៈ។ កាយវិការនេះ គឺជាវប្បធម៌មួយក្នុងការចែករំលែករវាងសប្បុរសជនជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាក។
រំលឹកថាក្លឹបបាល់ទាត់អង្គរថាយហ្គឺ តែងតែចូលរួមជានិច្ចក្នុងការងារសប្បុរសធម៌នានាក្នុងខេត្តសៀមរាបកាលពីពេលកន្លងមកនេះ។ ជាពិសេសអំឡុងពេលកូវីដ១៩ដែលកំពុងផ្ទុះឡើងក្នុងខេត្តសៀមរាបនេះតែម្ដង៕
ប្រភព៖រដ្ឋបាលខេត្តសៀមរាប